ព័ត៌មានជាតិ
ក្រសួងការងារ នឹងផ្តល់ថវិកាដល់អង្គភាពរដ្ឋ ឯកជន និងសមាគម ដើម្បីបណ្ដុះបណ្ដាលរយៈពេលខ្លីដល់ជនងាយរងគ្រោះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ថវិកាជូនដល់អង្គភាពបណ្តុះបណ្តាលដែលបានចុះបញ្ជីកា មានបទពិសោធ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ឆ្លើយតបតាម លក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ដោយក្រសួង ដើម្បីបណ្តុះបណ្តាលរយៈពេល ១ សប្ដាហ៍ ដល់ក្រុមគោលដៅរួមមាន ជនទីទ័លក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា សិស្សបោះបង់ការសិក្សា ជនពិការ និងជនបាត់បង់ឱកាសការងារ។

តាមរយៈសេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី (១ សប្តាហ៍) ឆ្នាំ ២០២៦ ដែលចេញផ្សាយកាលពីថ្ងៃទី ២៣ កុម្ភៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់អង្គភាពបណ្តុះបណ្តាល សាធារណៈ ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីកានៅក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឱ្យបានជ្រាបថា ក្នុងឆ្នាំ ២០២៦ នេះ ក្រសួង បានអនុវត្តថវិកាសមិទ្ធកម្ម ដែលក្នុងនោះមាន កម្មវិធីមួយឈ្មោះថា “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុក ប្រកបដោយចំណេះដឹង សមត្ថភាពជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែង សម្រាប់ការងារ ពេញមួយជីវិត។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា តាមរយៈកម្មវិធីនេះ ក្រសួង នឹងផ្តល់ថវិកាសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី (១ សប្ដាហ៍) ឆ្នាំ ២០២៦ ជូនដល់អង្គភាពបណ្តុះបណ្តាលដែលបានចុះបញ្ជីកា មានបទពិសោធ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ឆ្លើយតបតាម លក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ដោយក្រសួង ដើម្បីបណ្តុះបណ្តាលដល់ក្រុមគោលដៅរួមមាន ជនទីទ័លក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា សិស្សបោះបង់ការសិក្សា ជនពិការ និងជនបាត់បង់ឱកាសការងារ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលមួយសប្តាហ៍ លើផ្នែកបច្ចេកទេសកសិកម្ម និងការកែច្នៃផលិតផលជាដើម។

លោករដ្ឋមន្ត្រី បានសូមឱ្យអង្គភាពបណ្តុះបណ្តាលសាធារណៈ ឯកជន សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល អញ្ជើញមកទាក់ទង និងដាក់ពាក្យស្នើសុំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី (១ សប្តាហ៍) ឆ្នាំ ២០២៦ នៅនាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ស្ថិតនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានអាសយដ្ឋាន ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


