ព័ត៌មានជាតិ
ក្រៅពីរោងចក្រផលិតចំណីសត្វ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បង្ហើបពីគម្រោងបង្កើតរោងចក្រផលិតជីធម្មជាតិទាញប្រភពពីលាមកជ្រូក មាន់ ទា
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចតំបន់អភិវឌ្ឍកសិឧស្សាហកម្មនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហើបពីផែនការក្នុងការសាងសង់រោងចក្រផលិតជីធម្មជាតិដែលទាញប្រភពពីលាមកជ្រូក មាន់ ទា និងកាកសំណល់ផ្សេងៗ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្នគ្រឿងចក្រនិងឧបករណ៍សម្រាប់ដំឡើងបានមកដល់អស់ហើយ ក្នុងការសាងសង់រោងចក្រផលិតជីធម្មជាតិរបស់ក្រុមហ៊ុន»។
លោកថា ទីតាំងរោងចក្រគឺស្ថិតនៅតំបន់អភិវឌ្ឍសែនជ័យ ដែលមានចម្ងាយធ្វើដំណើរប្រហែលមួយម៉ោងពីរាជធានីភ្នំពេញ។
អ្នកឧកញ៉ាបានបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតជីធម្មជាតិបន្ថែមនេះ មានគោលបំណងទាញយកសំណល់ចេញពីការចិញ្ចឹមសត្វ និងផលិតផលផ្សេងៗទៅកែច្នៃផលិតជាជីធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន និងចែកចាយដល់កសិករប្រើប្រាស់លើផលដំណាំ។
ក្រៅពីរោងចក្រផលិតជីធម្មជាតិដែលត្រៀមសាងសង់ក្នុងខេត្តកំពង់ស្ពឺ ក្រុមហ៊ុនម៉ុង ឫទ្ធី បានកំពុងដំណើរការរោងចក្រផលិតចំណីសត្វនៅតំបន់អភិវឌ្ឍកសិឧស្សាហកម្មនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានសមត្ថភាពផលិតរហូតដល់ ៥០ តោនក្នុងមួយម៉ោង។
បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលមានងារជាសេដ្ឋីកសិកម្មបានគូសបញ្ជាក់ថា សមត្ថភាពផលិតរបស់រោងចក្រមិនទាន់ដំណើរការអស់ពីកម្លាំងផលិតនៅឡើយទេ។ ដើម្បីឱ្យរោងចក្រដំណើរការបានពេញសមត្ថភាព ក្រុមហ៊ុនបានរិះរកមធ្យោបាយបង្កើនការចិញ្ចឹមសត្វឱ្យបានច្រើនមុខរួមមាន មាន់ពង មាន់សាច់ ត្រី គោ ទា និងជ្រូក ព្រមទាំងបង្កើនការចែកចាយផលិតផលទៅកាន់ទីផ្សារ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


