Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជននៅខេត្តបាត់ដំបងដែលគ្មានផ្ទះសមរម្យទទួលបានផ្ទះ១ខ្នងពីសម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី

បានផុស

នៅ

អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក. ) លោក អ៊ុក ឃ្នួច តំណាងទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក. នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ១ខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនអតីតយុទ្ធជន ឈ្មោះ អន សារី រស់នៅភូមិសាមគ្គី ឃុំបួរវិល ស្រុកបរវេល ខេត្តបាត់ដំបង ដែលមានដី តែគ្មានផ្ទះរស់នៅសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនេះ លោក អ៊ុក ឃ្នួច មានប្រសាសន៍ថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និង សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានចុះពិនិត្យ និងមើលឃើញពីការលំបាករបស់អតីតយុទ្ធជនខាងលើដែលមានដីអត់ផ្ទះ និងដើម្បីដោះស្រាយការលំបាកនេះ ស្របតាមចក្ខុវិស័យ និងការយកចិត្តយកទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបានជីវភាពមួយសមរម្យ។

លោក អ៊ុក ឃ្នួច បញ្ជាក់ទៅកាន់គ្រួសារអតីតយុទ្ធជនថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ដីឡូត៍ និងផ្ទះ ក៏ដូចជាដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្តនាពេលកន្លងទៅ។

លោក បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន លោក អន សារី និងភរិយា សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម