សេដ្ឋកិច្ច
តម្លៃមាសហក់ឡើងដល់ ៦៣៥០ ដុល្លារ មួយតម្លឹង ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ
តម្លៃហាងឆេងមាសបានហក់ឡើងដល់ជាង ៦៣៥០ ដុល្លារ ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ បន្ទាប់ពីបានធ្លាក់ចុះក្រោម ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន។
មូលហេតុដែលធ្វើឱ្យតម្លៃហាងឆេងមាសបានកើនឡើង ដោយសារតែវិបត្តិសេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ និងការប្រឈមមុខនៃសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា កំណើននៃការទិញលើតម្លៃហាងឆេងមាសពីបណ្ដាវិនិយោគិនធំៗ នៅលើពិភពលោកបានធ្វើឱ្យតម្លៃមាសកើនឡើង។
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុរូបនេះ បានបន្ថែមថា កំណើននៃការប្ដូរប្រាក់ដុល្លារ នៅក្នុងរូបិយបណ្ណអឺរ៉ូប ហើយនិងប្រាក់យ៉េនបានធ្លាក់ចុះខ្លាំង ក៏ជាកត្តាធ្វើឱ្យតម្លៃហាងឆេងមាសមានការកើនឡើង។

និន្នាការតម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ ៧០០០ ដុល្លារ ក្នុងមួយតម្លឹងត្រឹមពាក់កណ្ដាលឆមាសទី១ ឆ្នាំ ២០២៦។ ប៉ុន្តែមុននឹងមានការកើនឡើង ហាងឆេងមាសអាចនឹងមានការធ្លាក់ចុះវិញនៅមុនពេលខែ ៦ ខាងមុខនេះ។ លោក ឡុង សំណាង បញ្ជាក់បែបនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


