ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងពង្រីកវិសាលភាពកម្មវិធីអក្ខរកម្មឌីជីថលបន្ថែម ដើម្បីអភិវឌ្ឍមូលធនឌីជីថលនៅកម្ពុជា
ក្រសួងអប់រំយុវជន និងកីឡា នឹងពង្រីកវិសាលភាពកម្មវិធីអក្ខរកម្មឌីជីថលឱ្យបានច្រើនបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍមូលធនឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ថ្លែងក្នុងពិធីបូកសរុប និងប្រកាសជ័យលាភីកម្មវិធីអក្ខរកម្មឌីជីថលកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក វង ភិរុណ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្មវិធីអក្ខរកម្មឌីជីថលនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំយុវជនសម្រាប់យុគសម័យឌីជីថល តាមរយៈការបំប៉នសមត្ថភាពឌីជីថលចាំបាច់ ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ និងជាអ្នកដឹកនាំនាពេលអនាគត។ បន្ថែមពីលើនេះ កម្មវិធីអក្ខរកម្មឌីជីថលមិនត្រឹមតែផ្តល់ចំណេះដឹងផ្នែកឌីជីថលដល់យុវជនប៉ុណ្ណោះទេ គឺបានផ្តល់នូវបទពិសោធ និងបំណិនជីវិតថែមទៀត។

“អក្ខរកម្មឌីជីថល” ជាកម្មវិធីមួយដែលបានផ្តួចផ្តើមដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជននៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩ ក្នុងគោលបំណងផ្តល់ចំណេះដឹង ជំនាញផ្នែកឌីជីថល ពង្រឹងសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ជ្រាបភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវដល់យុវជននៅរាជធានីភ្នំពេញ និងរាជធានីខេត្តទូទំាងប្រទេសកម្ពុជា។ ជាងនេះទៀត កម្មវិធីអក្ខរកម្មឌីជីថលក៏បានបំប៉នសមត្ថភាពយុវជនក្នុងការបង្កើតវីដេអូអប់រំខ្លីផងដែរ ដោយរួមមានការសរសេរសាច់រឿង ការចាប់ប្លង់ថត និងបច្ចេកទេសថតជាដើម និងសកម្មភាពបណ្តុះបណ្តាលបន្តមិត្តអប់រំមិត្តដល់មិត្តរួមសាលា ឬសហគមន៍របស់ខ្លួន។

នៅឆ្នាំ២០២៥ កម្មវិធីនេះបានពង្រីកវិសាលភាពរបស់ខ្លួនជាមួយការឈានទៅដល់ខេត្តចំនួនបួនបន្ថែមទៀតគឺ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង កំពត និងបន្ទាយមានជ័យ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រួមមាន៖ ការផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ១ ៣២០នាក់ ស្រី ៨២០នាក់ បន្ថែមទៀត។ គិតមកទល់បច្ចុប្បន្ននេះ មានយុវជនសរុបចំនួន ៧ ៣១១នាក់ ស្រី ៤ ១៥១នាក់ ដែលបានចូលរួមក្នុងកម្មវិធីអក្ខរកម្មឌីជីថល។

លោកអនុរដ្ឋលេខាធិការបានចាត់ទុកកម្មវិធីអក្ខរកម្មឌីជីថលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនឌីជីថលនៅកម្ពុជា ជាពិសេសទៅលើយុវជនជំនាន់ថ្មីដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថាភាពជាដៃគូយូរអង្វែងរវាងក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជនបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាក្នុងការជំរុញនិងបញ្ជ្រាបព័ត៌មានបច្ចេកវិទ្យាចាំបាច់ ក៏ដូចជាការផ្តល់ឱ្យយុវជនកម្ពុជានូវឧបករណ៍ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលពួកគេត្រូវការ ដើម្បីក្លាយជាពលរដ្ឋឌីជីថល និងអភិវឌ្ឍខ្លួនឱ្យរីកចម្រើនក្នុងយុគសម័យឌីជីថលបង្កើតផលវិជ្ជមានដល់អនាគតយុវជន ការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


