Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​ប្រកាស​ពី​គោល​ការណ៍​ប្រើប្រាស់​អាវុធ​នុយ​ក្លេអ៊ែរជាថ្មី ខណៈពិភពលោកប្រឈម​ភាព​​វឹកវរ​

បានផុស

នៅ

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) បាន​ប្រកាស​ពី​គោលការ​ណ៍​របស់​ប្រទេស​បារាំង​ស្តី​ពីការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដ៏​​មាន​សក្តា​នុពល​​​ខ្លាំងឡើងវិញ​ និង​ការទប់​ស្កាត់​ក្នុង​មធ្យោបាយ​ផ្សេងៗ ខណៈពេលស្ថានភាព​ពិភពលោកកាន់តែ​អាក្រក់​​។ យោង​តាម France24 ចុះផ្សាយ​ថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានា​ធិបតីបារាំង លោក​ Emmanuel Macron! រូបភាព៖ Reuters

នៅ​ក្នុង​សុន្ទរកថា​សំខាន់​មួយ​ថ្លែង​ចេញ​ពី​មូល​ដ្ឋាន​យោធា​មួយ ដែលជាកន្លែង​ផ្ទុកនាវាមុជទឹកមីស៊ីល​ផ្លោង​របស់​ប្រទេស​នេះ លោក ម៉ាក្រុង​ ​​លើក​ឡើង​ថា​ ប្រទេស​បារាំង​កំពុង​ចូល​ដល់​ដំណាក់​កាល​ថ្មី​មួយ​ក្នុង​យុទ្ធសាស្ត្រ​​រារាំង​​នុយ​ក្លេ​អ៊ែរ​របស់ខ្លួន ដែល​នឹង​បំពេញ​បន្ថែម​នូវ​បេសកកម្ម​នុយ​ក្លេអ៊ែរ​របស់អង្គការ​ណាតូ ហើយ​លោក​ក៏​បាន​អញ្ជើញ​សម្ព័ន្ធ​មិត្តអឺរ៉ុប​ឱ្យចូលរួមក្នុងសមយុទ្ធ​ទប់ស្កាត់​នុយក្លេអ៊ែរផង​ដែរ​។

លោក ម៉ាក្រុង​​ បន្ត​ថា​៖«អ្វី​ដែល​ខ្ញុំ​ចង់​បាន​សម្រាប់​ជន​ជាតិ​អឺរ៉ុប​ ​គឺ​ទទួល​បានការគ្រប់គ្រង​វាសនារបស់ពួកគេ​ឡើងវិញ»។

គួរ​បញ្ជាក់​ថា​ ប្រទេសបារាំងត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួនជា​លើកដំបូង​ក្នុងរយៈពេល​ជាច្រើន​ទសវត្ស​រ៍​។

ប្រធានាធិបតី​បារាំង បាន​សង្កត់ធ្ងន់ថា៖«ថាមពល​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​នឹង​បម្រើ​ដល់សន្តិភាព»​ ។ ​

ទោះជាយ៉ាងណាក៏ដោយ លោក​បាន​ព្រ​មាន​ថា ​ប្រទេសបារាំង​អាច​​​​ទាញ​យកអត្ថប្រយោជន៍​ពី​ឃ្លាំង​អាវុធនុយក្លេអ៊ែរ​ដ៏សំខាន់នេះ​​តាមរបៀប​វិធី​សាស្រ្ត​របស់​ខ្លួន និង​​អាច​ងើប​ឡើង​វិញ​បាន​។

លើស​ពី​នេះ មេ​ដឹកនាំអឺរ៉ុបបានសម្តែងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ពី​​ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក​ក្នុងការការពារអឺរ៉ុបក្រោម​ឆ័ត្រ​នុយ​ក្លេអ៊ែរ​ផ្ទាល់ខ្លួន ជាគោលនយោបាយដែល​មាន​បំណង ធានាថា សម្ព័ន្ធមិត្តជាពិសេស​សមាជិក​​អង្គការ​ណាតូ នឹង​ត្រូវ​បាន​ការពារ​ដោយ​កងកម្លាំង​នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក​ក្នុងករណី​មានការ​គំរាមកំហែង ដោយ​មិន​ចាំបាច់​អភិវឌ្ឍសមត្ថភាព​នុយក្លេអ៊ែរផ្ទាល់​ខ្លួន​របស់​ពួក​គេ​នោះទេ​។

គួរ​បញ្ជាក់​ថា ប្រទេសបារាំង​គឺជាមហាអំណាចនុយក្លេអ៊ែរតែ​មួយគត់​ក្នុង​សហភាពអឺរ៉ុប៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម