ព័ត៌មានអន្ដរជាតិ
ម៉ាក្រុង អំពាវនាវកុំឲ្យប្រទេសនានាធ្វើជា «រដ្ឋចំណុះ» របស់អាមេរិក ឬចិន ខណៈត្រៀមបង្កើតសម្ព័ន្ធថ្មី
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យប្រទេសនានានៅជុំវិញពិភពលោក កុំធ្វើជា «រដ្ឋចំណុះ» របស់សហរដ្ឋអាមេរិក ឬចិន បន្ទាប់ពីជម្លោះជាសាធារណៈជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើបញ្ហាអ៊ីរ៉ង់ និងអង្គការណាតូ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយ RT ។

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានជំរុញឲ្យប្រទេសនានា រួមទាំងកូរ៉េខាងត្បូង ជប៉ុន ប្រេស៊ីល ឥណ្ឌា អូស្ត្រាលី និងកាណាដា បង្កើត «សម្ព័ន្ធភាពឯករាជ្យ» ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នាចំពោះបញ្ហាដូចជាច្បាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យ និងការប្រែប្រួលអាកាសធាតុ។
លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Yonsei ថា «ក្នុងរយៈពេលជាច្រើនទសវត្សរ៍ យើងមានអ្វីដែលគេហៅថាស្ថិរភាពដោយផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិ និងភាពប្រាកដនិយមមួយចំនួនដែលយើងមាន។ យើងមិនគួរអសកម្ម ដោយគ្រាន់តែក្នុងភាពចលាចលថ្មីនេះទេ។ យើងត្រូវតែកសាងសណ្តាប់ធ្នាប់ថ្មី! ជាក់ស្ដែង គោលបំណងរបស់យើងមិនមែនដើម្បីក្លាយជាប្រទេសចំណុះនៃមហាអំណាចពីរនោះទេ។ យើងមិនចង់ពឹងផ្អែកលើការត្រួតត្រារបស់ប្រទេសចិនទេ ហើយមិនចង់ប្រឈមមុខនឹងភាពមិនអាចទាយទុកជាមុនបានរបស់អាមេរិកដែរ»។
លោក ម៉ាក្រុង បានបដិសេធគាំទ្រសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានវាយប្រហារលោកត្រាំដែលបានចំអកឲ្យអង្គការណាតូថាជា «ខ្លាក្រដាស» បន្ទាប់ពីសមាជិកអឺរ៉ុបរបស់ខ្លួនបានបដិសេធមិនឆ្លើយតបនឹងការអំពាវនាវរបស់គាត់ ក្នុងការដោះសោច្រកសមុទ្រ Hormuz។
មេដឹកនាំបារាំងរូបនេះបាននិយាយថា «ខ្ញុំមិនជឿថាយើងនឹងជួសជុលស្ថានការណ៍ ដោយគ្រាន់តែទម្លាក់គ្រាប់បែក ឬដោយប្រតិបត្តិការយោធានោះទេ» ដោយសំដៅទៅលើអន្តរាគមន៍របស់អាមេរិកកន្លងមក និងបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។
យោងតាមកាសែត New York Times បារាំងបានចូលរួមជាមួយរុស្ស៊ី និងចិនក្នុងការប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឲ្យមានសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅ Hormuz។ ការបោះឆ្នោតដែលដើមឡើយគ្រោងធ្វើនៅថ្ងៃសុក្រ ត្រូវបានពន្យារពេល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ម៉ាក្រុង ផ្តាំទៅ ត្រាំ៖ សង្គ្រាមមិនមែនការសម្តែងទេ ត្រូវប្រយ័ត្នសម្តី កុំនិយាយរាល់ថ្ងៃពេក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


