ព័ត៌មានអន្ដរជាតិ
មេដឹកនាំប្រទេស៤០ កោះប្រជុំត្រៀមគាំទ្រដល់ការបើកច្រក Hormuz វិញ
មេដឹកនាំមកពីប្រទេសចំនួន៤០ និងអង្គការសមុទ្រអន្តរជាតិ (IMO) គ្រោងនឹងជួបប្រជុំគ្នាតាមអ៊ីនធឺណិតនៅថ្ងៃទី១៧ ខែមេសា ដើម្បីពិភាក្សាអំពីការគាំទ្រចំពោះបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក៏ដូចជាផែនការមួយដើម្បីធានាថា ច្រកសមុទ្រ Hormuz នឹងបើកដំណើរការឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញ បន្ទាប់ពីការបញ្ចប់នៃអរិភាពនៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន france24. នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer គ្រោងនឹងមកដល់ទីក្រុងប៉ារីសនៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ នៅក្នុងនោះដែរ អធិការបតីអាល្លឺម៉ង់ Friedrich Merz ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសដើម្បីចូលរួមប្រជុំដូចគ្នា។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់បានចេញការបញ្ចាក់។
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយដែរថា មេដឹកនាំទាំងអស់នឹងបង្កើតបេសកកម្មអន្តរជាតិមួយដើម្បីបើកផ្លូវដឹកជញ្ជូនទំនិញឡើងវិញ។ វានឹងជាបេសកកម្មការពារសុទ្ធសាធ ហើយប្រទេសនានានឹងដាក់ពង្រាយកងកម្លាំង នៅពេលដែលលក្ខខណ្ឌត្រូវបានបំពេញ នៃបេសកកម្មយោធាពហុជាតិសាសន៍ការពារយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍។
កិច្ចប្រជុំនេះក៏នឹងពិភាក្សាអំពីការគាំទ្រការងាររបស់ IMO ដើម្បីធានាសុវត្ថិភាពនាវា និងនាវិកផងដែរ។
ភ្នាក់ងារ CNN បានដកស្រង់សម្តីលោក Starmer ដែលបាននិយាយនៅក្នុងសន្និសីទមួយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ គឺជាការទទួលខុសត្រូវជាសកល។ យើងត្រូវចាត់វិធានការដើម្បីស្តាររំហូរថាមពល និងពាណិជ្ជកម្មឡើងវិញដោយសេរី។ មេដឹកនាំអង់គ្លេសក៏នឹងលើកឡើងពីសំណើមួយដើម្បីធានាដល់នាវាពាណិជ្ជកម្ម និងគាំទ្រដល់ការបោសសម្អាតមីន ដើម្បីធានាថាស្ថិរភាព និងសន្តិសុខសកលត្រូវបានស្តារឡើងវិញ។
ព្រមជាមួយគ្នានោះដែរ មន្ត្រីអាល្លឺម៉ង់មួយរូបបានបញ្ចាក់ថា ប្រទេសខ្លួនបានត្រៀមរួចជាស្រេចដើម្បីចូលរួមចំណែក ដោយធានាបាននូវការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ ដរាបណាមានមូលដ្ឋានច្បាប់ច្បាស់លាស់។ ការចូលរួមចំណែកនេះអាចរួមបញ្ចូលការដាក់ពង្រាយនាវារុករកមីន ឬប្រតិបត្តិការឃ្លាំមើលតាមសមុទ្រ ដែលយោធាអាល្លឺម៉ង់មានបទពិសោធន៍ច្រើន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


