Connect with us

ជីវិតកម្សាន្ដ

ណា សាឌី ចេញមកពន្យល់ក្រោយមានការវែកញែកករណីនារីរូបស្រស់ ជីហ្ស័ង​

បានផុស

នៅ

ស្របពេលដែលថ្មីៗ ផ្ទុះការាវែកញែកជុំវិញការលេីកឡេីងរបស់នារីរូបស្រស់ឈ្មោះ ជីហ្ស័ងនោះស្រាប់តែតារាសម្តែងកូនកាត់កញ្ញា ណា សាឌី បានចេញមុខពន្យល់ថាករណីនេះ គឺមិនខុសនោះទេដោយប្អូនរស្រីរូបនោះអាចនិយាយច្រឡំពាក្យសម្តីតែប៉ុាណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ណា សាឌី បានលើកឡើងថា គាត់និយាយមិនខុសទេ គ្រាន់តែកញ្ញាអត់ទាន់ចេះរៀបពាក្យនិយាយ និងយល់ថា នាងនៅក្មេង មិនគួរប្រមូលគ្នាមកជាន់នាងនោះឡើយ។ ណា សាឌី បន្តថា “សង្គមជាន់គេជាន់ឯង bully គេកាលអស់? ចុះពួកយេីងសុទ្ធតែមាន type រៀងៗខ្លួនត្រូវទេ? អត់ត្រូវ type កុំស្រលាញ់កុំយកទៅចប់រឿង”។

កញ្ញា ណា សាឌី បានលើកឡើងបន្តថា ត្រង់ចំណុចដែលគាត់និយាយថាបើស្រលាញ់គាត់ត្រូវឱ្យលុយគាត់គឺចង់សំដៅទៅលើទឹកចិត្ត ដូចជាពាក្យថាបើយើងស្រលាញ់បងប្អូនគឺយើងត្រូវជួយគាត់ ដើម្បីជាការលើកទឹកចិត្តហើយនេះអាចចាត់ទុកថាជាទាំហំទឹកចិត្តមនុស្សម្នាក់ៗប៉ុណ្ណោះ។

ជាមួយគ្នានេះ តារាសម្តែងនិងជាពិធីការិនីរូបស្រស់កញ្ញា ណា សាឌី ក៏បានស្នើចិត្តមហាជនបញ្ឈប់ការរិះនគន់និងវែកញែកជុំវិញរឿងរ៉ាវរបស់នារីរូបស្រស់ ជីហ្ស័ង​ ផងដែរ ខណ:ថ្មីៗនេះបានផ្ទុះរឿងនេះនៅលើបណ្តាញសង្គមច្រើនរួចមកហើយ៕ ដោយ : ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម