ជីវិតកម្សាន្ដ
ណា សាឌី ទម្លាយរឿងពិតមួយក្នុងសង្គមពីសន្តានមនុស្សខំប្រឹងអួតសម្ញែងតែរបស់ទ្រព្យអ្នកដទៃ
តារាសម្ដែង និងពិធីការិនីកូនកាត់ កញ្ញា ណា សាឌី បង្ហាញការហួសចិត្តមួយចំពោះសកម្មភាពរបស់បុគ្គលនៅក្នុងសង្គមមួយចំនួនដែលចូលចិត្តការបង្អួត ឬ សម្ញែងអ្វីដែលពុំមែនជារបស់ខ្លួន ពោលគឺខំ ប្រឹងអួតសម្ញែងតែរបស់ទ្រព្យអ្នកដទៃ ដើម្បីឲ្យគេមើលឃើញថាខ្លួនហ៊ឺហា មានរបស់ទំនើបៗ ប្រើប្រាស់។

ស្រីស្អាត ណា សាឌី បានឲ្យដឹងថា ប្រឹងណាស់ម្ងៃៗ ប្រឹងអួតតែរបស់គេ។ នាងថា ត្រូវបែងចែកឲ្យដាច់រវាងការដើរអែបអបគេ ស៊ីពែរគេ និងរវាងគោរពគេ ព្រោះថាមនុស្សមួយចំនួនធំបែងចែកអត់ដាច់ទេ ដោយសារតែមនុស្សដែលដើរអែបអបគេ ស៊ីពែរគេ ចរិតឫកពាពួកគាត់ឡូយឆាយខ្លាំងណាស់។

កញ្ញា ណា សាឌី បាននិយាយទៀតថា អ្នកខ្លះឃើញផ្ទះគេធំៗ ម្ហូបអាហារល្អៗ និងឡានទំនើបៗ ឬ ស្រាថ្លៃៗ គឺចាប់ផ្ដើមថតផុសអួតឲ្យគេឃើញថាជារបស់ខ្លួន ប៉ុន្តែធាតុពិតគឺបុគ្គលនោះមិនមានអ្វីទាំងអស់….។ អ្វីដែលកាន់តែហួសចិត្តទៀតនោះ មនុស្សប្រភេទនេះថែមទាំងមើលងាល ឬ សម្លក់សម្លឹងមើលគេលើក្រោមទៀតផង។

ណា សាឌី បានបន្ថែមថា តើធ្វើបែបនេះបានអ្វីមកវិញ ព្រោះជាការស្រមើស្រមៃប៉ុណ្ណោះ ហើយបើអាចឈប់បានឈប់ទៅរឿងចរិត និងទម្លាប់បែបហ្នឹង ២០២៥ ហើយ ហើយនាងគិតថា បើសិនរាប់អានមនុស្សនៅជុំវិញខ្លួនបានកាន់តែច្រើននោះជារឿងល្អណាស់។

ជាមួយគ្នានេះមានការលើកឡើងពីអ្នកគាំទ្រដែរថា កើតជាមនុស្សនៅក្នុងបរិបថសង្គមមួយនេះគឺមិនរស់នៅក្នុងក្តីសុបិនរបស់អ្នកដទៃឡើយ ព្រោះមុជក៏មិនបានជ្រៅទៅក៏មិនបានឆ្ងាយដែរ ស្ងាត់ៗ គេសល់ផ្ទះ ស្ងាត់ៗ គេសល់ឡាន ស្ងាត់គេសល់ដី យើងវិញស្ងាត់ៗ សល់បំណុលជុំទិស។

សូមជម្រាបដែរថា តារាស្រីកញ្ញា ណា សាឌី គឺជាកូនកាត់ដែលមានម្តាយជាជនជាតិខ្មែរ ចំណែកឯឪពុកជាជនជាតិថៃ ហើយនាងក៏ជាពិធីការិនី និងតារាសម្ដែង កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ពិសេសបើនិយាយពីការងារវិញពិតជាមានភាពមមាញឹកច្រើន៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


