ជីវិតកម្សាន្ដ
ណា សាឌី ដាស់តឿនរំងាប់ចិត្ត ច្រណែន និន្ទា ផ្តើមធ្វើបុណ្យឲ្យច្រើន
តារាសម្តែង និងពិធីការិនីកូនកាត់កញ្ញា ណា សាឌី កាលពីថ្មីៗកន្លងទៅនេះ បានប្រកាសត្រៀមខ្លួនចូលប្រឡងកម្មវិធី Miss Grand Cambodia 2024 នាពេលខាងមុខនេះ។ ចាប់អារម្មណ៍ថ្មីៗនេះ សាឌី ក៏ដាស់តឿនឲ្យរំងាប់ចិត្ត ច្រណែន និន្ទា គឺផ្ដើមការធ្វើបុណ្យឲ្យច្រើន។

តួយ៉ាងនៅពេលដែលចូលវ័យជិត ៣០ឆ្នាំ កញ្ញា ណា សាឌី បានរំលេចការដាស់តឿនចិត្តឲ្យធ្វើបុណ្យឲ្យបានច្រើន ព្រោះអ្នកនឹងលែងមានចិត្តច្រណែននិន្ទា។
នាងបានប្រាប់គោលដៅរបស់ខ្លួនថា” ខ្ញុំឈានដល់វ័យប៉ុណ្ណេះហើយ ខ្ញុំមិនបាច់ខំប្រឹងធ្វើគ្រប់សព្វបែបយ៉ាងដើម្បីបំពេញភ្នែកអ្នកដ៏ទៃទេខ្ញុំដឹងថាខ្ញុំជាអ្នកណានៅពេលនេះដោយខ្ញុំមិនត្រូវការឲ្យអ្នកណាមកដឹងឭអ្វីពីខ្ញុំទៀតទេ“។

តារាកូនកាត់ ណា សាឌី និយាយទៀតថា ជឿនាងទៅ កុំរៀនមើលងាយគេទាំងដែលអ្នកកំពុងតែប្រហោងក្នុងពេលនេះកាន់តែស្ងាត់កាន់តែខ្ពស់ឡូឡាៗដៃទទេបានតែបង្ហាញរបស់គេ ។ មួយទៀតរៀនធ្វើបុណ្យឲ្យច្រើនឡើង នោះអ្នកនឹងលែងមានចិត្តច្រណែន និន្ទាគេ ព្រោះអ្នកបានរៀនផ្តល់សេចក្តីសុខរបស់អ្នកទៅកាន់គេបានច្រើនហើយ។
តារាសម្តែងកញ្ញា ណា សាឌី បាននិយាយទៀតថា «ធ្វើល្អសាងបុណ្យកុសលសំរាប់អនាគតនឹងជាតិខាងមុខឲ្យបានច្រើន នោះចិត្តរបស់អ្នកបានស្ងប់សុខហើយ។ នេះជាអ្វីដែលខ្ញុំបានរៀនពីមនុស្សក្នុងសង្គមបច្ចុប្បន្នក្នុងវ័យ ២៧ឆ្នាំរបស់ខ្ញុំ»។

សូមជម្រាបដែរថាតារាស្រីកញ្ញា ណា សាឌី នាងគឺជាកូនកាត់ដែលមានម្តាយជាជនជាតិខ្មែរចំណែកឯឪពុកជាជនជាតិថៃហើយកញ្ញា ណា សាឌី បច្ចុប្បន្នក៏ជាពីធីការិនី និងតារាសម្ដែងកំពុងទទួលបានគាំទ្រច្រើន ពីសំណាក់មហាជនពិសេសបើនិយាយពីការងារវិញនាងពិតជាមានភាពមមាញឹកច្រើន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


