ជីវិតកម្សាន្ដ
ណា សាឌី ៖ ទោះបីខ្ញុំជាកូនកាត់ថៃ ប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌
តារាកូនកាត់កញ្ញា ណា សាឌី បានចេញមកប្រកាសជំហររបស់ខ្លួនថា «ទោះបីខ្ញុំជាកូនកាត់ខ្មែរ-ថៃ ក៏ពិតមែនប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូ និងយុត្តិធម៌តែប៉ុណ្ណោះ»។

ការចេញមុខរបស់តារាស្រី ណា សាឌី នេះក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងជាលើកទី២ ទាក់ទងនិងការសាងសង់ប្រាសាទថ្មរបស់ថៃដែលមានសភាពស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់តារាសម្តែង និងជាពិធីការិនី កញ្ញា ណា សាឌី បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពនៅប្រាសាទអង្គរវត្តដូច្នេះថា «មរតកដ៏កំសត់អើយអ្នកជួបរឿងច្រើនពេកហើយ ទោះបីខ្ញុំជាកូនកាត់ខ្មែរ-ថៃក៏ពិតមែនប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ។


ស្របពេលជាមួយគ្នានៃការបញ្ចេញមតិរបស់កញ្ញា ណា សាឌី ខាងលើនេះដែរក៏មានអ្នកគាំទ្របញ្ចេញទស្សនៈដូច្នេះថា «ប្រជាជនក្នុងប្រទេសយើងមាន ១៦លាននាក់ជាង ម្នាក់ Shares តែ១ ក៏ជួយផ្សព្វផ្សាយអង្គរវត្តយើងបានដែរ បងប្អូននាំគ្នា shares ម្នាក់១ ដើម្បី ផ្សព្វផ្សាយប្រាសាទអង្គរវត្តយើងដើម្បីអោយពិភពលោកកាន់តែស្គាល់ពីប្រាសាទយើង»។


សូមជម្រាបដែរថា តារាស្រីកញ្ញា ណា សាឌី នាងគឺជាកូនកាត់ដែលមានម្តាយជាជនជាតិខ្មែរចំណែកឯឪពុកជាជនជាតិថៃហើយកញ្ញា ណា សាឌី បច្ចុប្បន្នក៏ជាពីធីការិនី និងតារាសម្ដែងកំពុងទទួលបានគាំទ្រច្រើន ពីសំណាក់មហាជនពិសេសបើនិយាយពីការងារវិញនាងពិតជាមានភាពមមាញឹកច្រើន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


