ជីវិតកម្សាន្ដ
តារាកូនកាត់ខ្មែរ-ថៃ ណា សាឌី ប្រកាសត្រៀមចូលប្រឡង Miss Grand Cambodia 2024
តារាសម្ដែង និងជាពិធីការិនីរូបស្រស់កូនកាត់ខ្មែរ-ថៃ ណា សាឌី បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងត្រេកអរគ្រប់គ្នា បន្ទាប់ពីតារាស្រីរូបនេះ សម្រេចចិត្តប្រកាសត្រៀមខ្លួនចូលប្រឡងកម្មវិធី Miss Grand Cambodia 2024 នាពេលខាងមុខនេះ។

យោងតាមទំព័រហ្វេសប៊ុក Na Sady Fan Club បានបញ្ជាក់ឲ្យដឹងថា ពិធីការិនីកញ្ញា ណា សាឌី បានសម្រេចចិត្តច្បាស់លាស់ហើយ ដើម្បីត្រៀមខ្លួនចូលប្រកួតកម្មវិធី Miss Grand Cambodia 2024។

ប្រភពបានលើកឡើងថា «ជាផ្លូវការ ១០០ បង សាឌី នឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2024»។ ប្រភពបន្តថា «ណា សាឌី និយាយថាមិនមែនមកដើម្បីតែបានមកទេ ត្រៀមច្រើនណាស់ការដើរ ការរាំ ការច្រៀង ការរៀនភាសាបន្ថែម ការហាត់ប្រាណ ត្រៀមរួចតាំងពី Team ប្រចាំខ្លួន អ្នកផាត់មុខ អ្នកកាត់ឈុត evening gown អ្នកកាត់ឈុតតំណាងជាតិ។ មកុដអត់ឥឡូវ ព្រោះ សាឌី ប្រាប់កូនៗថា មកដើម្បីមកុដ ដើម្បីបានទៅតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ»។

ប្រភពបានបន្ថែមទៀតថា «សាឌី គាត់បានត្រៀមខ្លួនរួចជាស្រេចលើសមរភូមិមួយនេះ ទោះបីជាឆ្នាំដំបូងក៏ដោយ។ សាឌី ថា ស្គាល់ game នេះច្បាស់ ព្រោះសិក្សាមកយូរហើយ។ ផ្ញើម៉ាក់ NASA ទុកក្នុងបេះដូងផងណាកូនៗ….»។ តាមរយៈដំណឹងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនសម្ដែងការអបអរ និងលើកទឹកចិត្តផងដែរ។

សូមជម្រាបដែរថា តារាស្រីកញ្ញា ណា សាឌី គឺជាកូនកាត់ដែលមានម្ដាយជាជនជាតិខ្មែរ ចំណែកឯឪពុកជាជនជាតិថៃ។ ហើយកញ្ញា ណា សាឌី បច្ចុប្បន្នក៏ជាពិធីការិនី និងតារាសម្ដែង កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ពិសេសបើនិយាយពីការងារវិញ នាងពិតជាមានភាពមមាញឹកច្រើន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


