Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ បើក​វគ្គ​បណ្ដុះ​បណ្ដាល​ព័ត៌មាន​វិទ្យា​ ៤ថ្ងៃ​ពង្រឹង​សមត្ថភាព​ស្រង់​ទិន្នន័យ​ និង​ស្ថិតិ​កីឡា​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី៣​ ខែ​មីនា​ ឆ្នាំ​២០២៦​ នេះ​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ «ការ​ប្រើប្រាស់​ព័ត៌មាន​វិទ្យា​ ដើម្បី​ពង្រឹង​សមត្ថភាព​ស្រង់​ទិន្នន័យ​ និង​ស្ថិតិ​កីឡា»​ រយៈពេល​ ៤ថ្ងៃ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិដោយ​មាន​សិក្ខាកាម​ចូលរួម​សរុប​ ៨០​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​បើក​វគ្គ​

កញ្ញា​ គីន​ សំណាង​ អនុប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ និង​ស្ថិតិ​កីឡា​ បាន​លើក​ឡើង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​សិក្ខាកាម​ ទី១​ បាន​ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស្រង់​ទិន្នន័យ​ និង​ស្ថិតិ​កីឡា​ ទី២​ បាន​ស្វែង​យល់​ពី​ការ​កំណត់​ប្រភេទ​ទិន្នន័យ​ សម្រិតសម្រាំង​ទិន្នន័យ​ ចងក្រង​ទិន្នន័យ​ និង​ការ​សរសេរ​កម្រង​សំនួរ​សម្រាប់​ចុះ​ស្រង់​ទិន្នន័យ ទី៣​ សិក្សា​មូលដ្ឋាន​គ្រឹះ​អំពី​ការ​បង្កើត​ឧបករណ៍​ស្រង់​ទិន្នន័យ​ ទី៤​ បាន​ស្វែង​យល់​ពី​បរិបទ​ក្នុង​ការ​ធ្វើ​ការងារ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប​ដូច​ជា​ការ​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង​ និង​ការ​គ្រប់គ្រង​ការងារ​ ទី៥​ ការ​ប្រើប្រាស់​កម្មវិធី​ SPSS​ ក្នុង​ការ​វិភាគ​ទិន្នន័យ​ និង​ទី៦​ ការ​សិក្សា​ពី​ការ​រចនា​រូបភាព​កម្រិត​ដំបូង​តាម​វិធី​សាស្ត្រ​ងាយៗ​ជា​ដើម។​

លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​

អនុប្រធាន​នាយកដ្ឋាន​ខាង​លើ​នេះ​ សង្ឃឹម​ថា​វគ្គ​បណ្ដុះបណ្ដាល​នេះ​សិក្ខាកាម​ទាំង​អស់​នឹង​ទទួល​បាន​ចំណេះដឹង​ផ្នែក​ឌីជីថល​កាន់​តែ​ប្រសើរ​ជា​ពិសេស​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ SPSS​ ដើម្បី​រៀបចំ​របាយការណ៍​ស្ថិតិ​កីឡា​ប្រកប​ដោយ​ភាព​សុក្រិត​ និង​វិទ្យាសាស្ត្រ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ការងារ​ក្នុង​យគ​សម័យ​បច្ចេកវិទ្យា​នេះ។​

ទិដ្ឋភាព​បើក​វគ្គ​

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​ខាង​លើ​នេះ​គឺ​មាន​រយៈ​ ៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ ៦​ ខែ​មីនា​ ឆ្នាំ​២០២៦​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ដោយ​មាន​សិក្ខាកាម​ចូលរួម​សរុប​ ៨០​នាក់ (ស្រី ៩នាក់)។​ គ្រូ​ឧទ្ទេស​វគ្គ​នេះ​ទទួល​បន្ទុក​តាម​មេរៀន​ក្នុង​នោះ​មាន​លោក​ ខៀវ​ ខេមរិន្ទ​ លោក​ ប៉ាន​ វិសាល​ និង​អ្នក​ស្រី​ ចាន់​ ហ្សាដាវីត៕​

ទិដ្ឋភាព​បើក​វគ្គ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម