Connect with us

ព័ត៌មានជាតិ

លោកស្រី យក់ សម្បត្តិ អញ្ជើញបើកសិក្ខាសាលា ដើម្បីពង្រឹងការឆ្លើយតបទៅនឹងជំងឺផ្តាសាយបក្សី និងជំងឺឆ្លងថ្មីៗ

បានផុស

នៅ

នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញបើកសិក្ខាសាលាស្តីពី “ការស្រាវជ្រាវលើជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្ត្រសុខភាពតែមួយ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺផ្តាសាយបក្សី A/H5N1 និងជំងឺឆ្លងថ្មីៗផ្សេងទៀតពីសត្វមកមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការជំរុញកិច្ចសហការលើការស្រាវជ្រាវតាមបែប «សុខភាពតែមួយ (One Health)»។ សិក្ខាសាលានាថ្ងៃនេះ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីវិទ្យាសាស្ត្រផ្សេងៗទៀតជាច្រើនដែលសាកលវិទ្យាល័យគ្រោងប្រារព្ធរៀបចំឡើងដើម្បីអបអរសាទរខួបទី ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំ១៩៤៦ ដល់ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្តិ បានសម្តែងនូវការអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងប្រព្រឹត្តទៅចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំត្រៀមលក្ខណៈក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកស្រីសង្ឃឹមថា ភាគីពាក់ព័ន្ធនៅក្នុងក្រុមការងារនឹងដើរតួនាទីស្នូលមួយក្នុងការផ្តល់ និងផ្សព្វផ្សាយនូវភស្តុតាងវិទ្យាសាស្ត្រដល់គ្រប់ភាគីពាក់ព័ន្ធទាំងក្នុងប្រទេស ក្នុងតំបន់ និងអ្នកវិទ្យាសាស្ត្រលើពិភពលោក ដើម្បីជំរុញភាពធន់នឹងការឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា។

លោកស្រីរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ជាធាតុចូលសំខាន់ៗ សំដៅបង្កើតនូវយន្តការរួមមួយដើម្បីរៀបចំផែនទីតម្រង់ទិសការងារស្រាវជ្រាវ, កំណត់ចំណុចខ្វះខាតក្នុងការស្រាវជ្រាវ, បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួតរវាងគ្រប់ភាគីពាក់ព័ន្ធ និងលើកកម្ពស់ការស្រាវជ្រាវ ព្រមទាំងផ្តល់ឱកាសស្រាវជ្រាវទាក់ទងនឹងជំងឺឆ្លង ជាពិសេសជំងឺផ្តាសាយបក្សី A/H5N1 ដល់អ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម