ព័ត៌មានជាតិ
ស.ស.យ.ក នឹងយកចំណូលដែលបានពីការរៀបចំនគរសង្ក្រាន្តបញ្ជូនទៅកងទ័ព និងពលរដ្ឋភៀសសឹក
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ស.ស.យ.ក នឹងយកចំណូលដែលបានមកពីការរៀបចំនគរសង្ក្រាន្តដែលជាផ្នែកមួយនៃការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរ បញ្ជូនទៅកងទ័ព និងពលរដ្ឋភៀសសឹក។ តាមផែនការ ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍នរគសង្ក្រាន្ត នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤-១៩ ខែ មេសា ខាងមុខនេះ។

ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីជានៅរាជធានីភ្នំពេញ មានការរៀបចំកម្មវិធីនគរសង្ក្រាន្ត ដើម្បីអបអរសាទរឆ្នាំថ្មីក្នុងកាលៈទេសៈលំបាក ប៉ុន្តែក្រុមការងារក៏មិនភ្លេចដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដែរ។ ឯកឧត្តមបន្តថា អ្វីដែល ស.ស.យ.ក កំពុងគិតគូរឈានទៅរៀបចំនគរសង្ក្រាន្ត គឺធ្វើការជាមួយ ស.ស.យ.ក តាមបណ្តាលខេត្ត និងអាជ្ញាធរខេត្ត សម្រាប់តំបន់ណាដែលនៅមានបងប្អូនជនភៀសសឹកនៅឡើយ ដោយរៀបចំកម្មវិធីផ្សេងៗទៅជួបផ្ទាល់ និងផ្តល់ជំនួយជូនពួកគាត់។
ឯកឧត្តម បញ្ជាក់ថា៖«មិនមែនថាយើងរៀបចំនៅភ្នំពេញ ហើយភ្លេចបងប្អូនភៀសសឹកទេ ក៏ប៉ុន្តែតំបន់មួយចំនួនត្រូវមានការឯកភាពពីអាជ្ញាធរ។ ការរៀបចំនគរសង្ក្រាន្តនៅភ្នំពេញ គឺគ្រប់ទីកន្លែងទាំងអស់ ជាពិសេសមានការរៀបចំផ្ទាំង (Poster) ដើម្បីជាការរំឭកថា ក្នុងបរិយាកាសចូលឆ្នាំខ្មែរ តែកុំភ្លេចទៅដល់វីរកងកម្លាំងក៏ដូចជាជនភៀសសឹក»។

ឯកឧត្តមមានប្រសាសន៍ថា៖«ក្រៅពីនេះអ្វីដែលរៀបចំ គ្រប់ចំណូលទាំងអស់ដែលចេញមកពីផលិតផលនៃការរៀបចំនគរសង្ក្រាន្ត ដោយ ស.ស.យ.ក នឹងយកគ្រប់ចំណូលទាំងអស់នឹងបញ្ជូនទៅជួរមុខវីរកងទ័ព និងភៀសសឹក។ ក្រៅពីនេះ នឹងធ្វើការជាមួយវិស័យឯកជនដែលចូលរួមតាំងពិព័រណ៌ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត តាមរយៈស្ម័គ្រចិត្ត វិភាគទាន ចូលរួមជួយដល់បងប្អូនជនភៀសសឹក និងទ័ពសសជួរមុខ។

«ខ្ញុំសូមជម្រាបជូនថា ពួកខ្ញុំមិនដែលភ្លេចកម្លាំងជួរមុខនិងបងប្អូនភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញបានដែរ។ មួយជំហានទៀតថា កម្ពុជាត្រូវតែទៅមុខទោះបីជាយើងជួបប្រទះនៃស្ថានភាពដូច្នេះ មួយចំហៀងខំប្រឹងប្រែងដោះស្រាយបញ្ហាជួរមុខ តែមួយចំហៀងទៀត សកម្មភាពសង្គម សេដ្ឋកិច្ច ត្រូវតែទៅមុខនេះ មិនមែនជាកម្មវិធីសប្បាយរបស់ ស.ស.យ.ក ទេ តែជាសង្គមជាតិដែលត្រូវទៅមុខនិងរឹងមាំខ្លួនឯង»។ នេះជាការបញ្ជាក់បន្ថែម។

បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រៀបធៀបអង្គរសង្ក្រាន្តផ្តោតលើការសប្បាយៗ ប៉ុន្តែនគរសង្ក្រាន្ត ជាឱកាសបងប្អូនខ្មែរជួបជុំគ្នា បង្ហាញការសាមគ្គីភាព ពង្រឹងស្មារតីស្នេហាជាតិ និងជាឱកាសទាក់ទាញភ្ញៀវទេសចរ និងជំរុញចរន្តសេដ្ឋកិច្ចសង្គម។ សូមជម្រាបផងដែរថា នគរសង្ក្រាន្តនេះ នឹងមិនមានការរៀបចំឡានបាញ់ទឹកបង្កបរិយាកាសរីករាយដូចមុនៗទេ ប៉ុន្តែអាចជំនួសមកវិញនូវការរៀបចំពាងជាដើម ដោយសារអាកាសធាតុក្តៅខ្លាំងអំឡុងពេលនោះ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


