Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការចាប់អារម្មណ៍នឹងសម្រស់បវរកញ្ញាកូនកាត់អាមេរិក សុីដនី​ ម៉ារិទ្ធ គ្រងឈុតតំណាងជាតិ “ទេពអប្សរព្រះបុរមវិស្ណុលោក”

បានផុស

នៅ

សាធារណជនខ្មែរ ពិសេសអ្នកដែលគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឈុតតំណាងជាតិ គ្រងដោយបវរកញ្ញាកូនកាត់អាមេរិក សុីដនី​ ម៉ារិទ្ធ (Miss Planet Cambodia 2025) ខណៈកំពុងតំណាងជាតិប្រកួតក្នុងកម្មវិធី Miss Planet International ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាបវរកញ្ញាថ្មីថ្មោងក្នុងវិស័យមួយនេះក៏ដោយ តែបវរកញ្ញាកូនកាត់រូបនេះ តែងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ មិនថារូបសម្រស់ និងសមត្ថភាព ពោលគឺរាប់ចាប់​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព Miss Supranational Cambodia 2025 មកម្ល៉េះ និងដណ្តើមបានតំណែងលំដាប់រងទី១ ។

ដោយឡែក នៅរាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បវរកញ្ញាកូនកាត់អាមេរិក សុីដនី​ ម៉ារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ផ្ទុះការចាប់អារម្មណ៍ជាថ្មីជាមួយនឹងសម្រស់របស់ខ្លួនក្នុងឈុតតំណាងជាតិដ៏ប្រណិត មានឆ្លុះបញ្ចាំងឱ្យឃើញនូវដួងព្រលឹងជាតិខ្មែរដ៏ល្អផូរផង់។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Miss Planet Cambodia បានរំលេចនូវគុណតម្លៃនៃមហាប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរ ដែលបានរំលេចនូវចម្លាក់មនុស្សស្រីយ៉ាងច្រើន រាប់តាំងពីជាន់ក្រោមផ្នែកខាងមុខរហូតដល់កំពូលខាងលើ ដែលនារីទាំងនោះមានលំអរខ្លួនដោយមកុដ ឬម៉ូដសក់សៀតផ្កាផ្សេងៗគ្នារាប់រយម៉ូដ ជាមួយនូវគ្រឿងអាលង្ការមានក្បូរក្បាច់ដាំត្បូងគុជដ៏វិសេស ដែលយើងសុទ្ធតែស្គាល់ថា ចម្លាក់អប្សារា។ ខណៈក្បូរក្បាច់ចម្លាក់គ្មានគូរប្រៀបលើជញ្ជាំងប្រាសាទនេះហើយ បានបំផុតគំនិតក្នុងការដំឡើងឈុត “ទេពអប្សរព្រះបុរមវិស្ណុលោក” ឡើងមក។

បើតាមការបញ្ជាក់ ឈុតនេះ ត្រូវបានដកស្រង់កែច្នៃពីស្នាដៃសិល្បៈចម្លាក់ស្រីទេពអប្សរនៅលើជញ្ជាំងគោបុរៈទី១ នៃប្រាសាទអង្គរ ក្នុងចំណោមចម្លាក់ទេពអប្សរជាច្រើនទៀត ដែលបានប្រសូត្រចេញពីការលូតលាស់ខាងបញ្ញាគំនិតច្នៃប្រឌិតខាងសីលធម៌ គុណធម៌ និងគតិបណ្ឌិត ដែលចាត់តាំងឱ្យកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។

បច្ចុប្បន្ន Miss Planet International កំពុងដំណើរការ និងរៀបចំធ្វើនៅកម្ពុជាផ្ទាល់តែម្តង ដោយមានការចូលរួមពីបវរកញ្ញាបណ្តាប្រទេសជាច្រើន ខណៈវគ្គ Grand Final នឹងប្រព្រឹត្តិទៅនៅអំឡុងពាក់កណ្តាលខែមីនានេះ៕

Evoto
Evoto
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម