ព័ត៌មានជាតិ
ក្រោយជោគជ័យផលិតជីសរីរាង្គ អ្នកឧកញ៉ា សួរ វីរៈ ពង្រីករោងចក្រផលិតជីគីមីបន្ថែមទៀត
ក្រុមហ៊ុន វិរៈ ប៊ុនថាំ កំពុងពង្រីកផលិតភាពរោងចក្រផលិតជីគីមីបន្ថែម ក្រោយជោគជ័យការផលិតជីសរីរាង្គ និងជីទឹកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បានឲ្យដឹងថា រោងចក្រផលិតជីរបស់ក្រុមហ៊ុនត្រូវបានអភិវឌ្ឍឡើងនៅលើផ្ទៃដីទំហំ ១៥ ហិកតា ដោយមានរោងចក្រសរុបចំនួន ៤។ ក្នុងចំណោមនោះ រោងចក្រចំនួន ៣ សម្រាប់ផលិតជីគីមី។

ចំពោះរោងចក្រផលិតជីគីមី រំពឹងថានឹងរួចរាល់ក្នុងរយៈពេលមួយខែទៀត ដើម្បីចាប់ផ្តើមផលិត និងចែកចាយនៅទូទាំងប្រទេស។
អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់ថា ដោយសារកម្ពុជាពុំទាន់មានប្រភពធាតុដើមសម្រាប់ផលិតជីគីមី ដូច្នេះវត្ថុធាតុដើមត្រូវបាននាំចូលពីក្រៅប្រទេសទាំងអស់ រួចមកកែច្នៃតាមរូបមន្តរបស់ក្រុមហ៊ុន។
ពាក់ព័ន្ធដំណើរការខ្សែសង្វាក់ផលិតកម្មផលិតជីរបស់ក្រុមហ៊ុន អ្នកឧកញ៉ា សួរ វីរៈ បានអះអាងថា ក្រុមហ៊ុនមានការធានាយ៉ាងច្បាស់លាស់លើគុណភាព ហើយប្រសិនបើកសិករប្រើប្រាស់មិនមានប្រសិទ្ធភាព ក្រុមហ៊ុននឹងធានាលើទិន្នផលជូនពួកគាត់។
«តាមរយៈការសាកល្បងលើដំណាំស្រូវ និងបន្លែផ្លែឈើ លទ្ធផលទទួលបានល្អចន្លោះពី ៩៩% ទៅ ១០០%។ កសិករដែលធ្លាប់ទទួលបានទិន្នផលស្រូវ ៥ តោន បានកើនឡើងដល់លើសពី ៦ តោន បន្ទាប់ពីប្រើប្រាស់ជីតាមបច្ចេកទេសរបស់ក្រុមហ៊ុន»។
អ្នកឧកញ៉ា សួរ វីរៈ ដែលសាងជំនួយតាមរយៈក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនេះ បានលើកពីយុទ្ធសាស្ត្រកាត់បន្ថយការនាំចូល ប្រសិនបើប្រជាពលរដ្ឋយល់ដឹង និងគាំទ្រផលិតផលក្នុងស្រុក កម្ពុជាអាចកាត់បន្ថយការនាំចូលជីសរីរាង្គពីក្រៅប្រទេសបានរហូតដល់ ១០០% ខណៈគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទិញវត្ថុធាតុដើមក្នុងតម្លៃទាបតាមកិច្ចសន្យាពីក្រៅប្រទេស ក៏នឹងជួយឱ្យក្រុមហ៊ុនអាចផលិត និងលក់ជីជូនកសិករក្នុងតម្លៃទាប៕
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


