Connect with us

សេចក្ដីជូនដំណឹង

VTENH សម្ពោធមុខងារថ្មី TAOBAO ថែមចំណេញដឹកតាម VET!

បានផុស

នៅ

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ក្រុមហ៊ុន VTENH ក្រោមវត្តមាន អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ និងលោកជំទាវ បានដាក់ សម្ពោធជាផ្លូវការនូវមុខងារថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាអាចទិញទំនិញលើ Taobao VTENH – APP ដោយប្រើបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វិរៈ ប៊ុនថាំ ដើម្បីផ្ដល់បទពិសោធន៍ទិញទំនិញអនឡាញ ទំនើប ងាយស្រួល និងតម្លៃសមរម្យ ជាងមុនសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីនោះដែរ អ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍ថា តាមរយៈមុខងារថ្មី Taobao នៅលើ VTENH នេះ អ្នកប្រើប្រាស់អាចទិញទំនិញរាប់លានមុខពីប្រទេសចិនបានយ៉ាងងាយស្រួល ដោយមិនស្មុគស្មាញក្នុងការបំពេញអាសយដ្ឋានឃ្លាំងនៅចិនជាដើម។

ក្រៅពីនេះ Taobao ថែមចំណេញដឹកតាម Vet អតិថិជនគ្រាន់តែបំពេញអាសយដ្ឋាននៅប្រទេសកម្ពុជា ឬជ្រើសរើសសាខា វិរៈ ប៊ុនថាំ ដែលនៅជិតលោកអ្នកដោយចំណេញវេលា ថែមទាំងតម្លៃសមរម្យផងដែរ។

អ្នកឧកញ៉ា បានឱ្យដឹងទៀតថា ការបញ្ជាទិញដោយឥតគិតថ្លៃសេវាជួយទិញជាមួយតម្លៃដឹកជញ្ជូនពីចិនមកកម្ពុជាក្នុងតម្លៃសមរម្យ អតិថិជនមិនចាំបាច់ចេះភាសាចិន និងបង្កើតគណនី Taobao ទាំងមិនចេះភាសាចិន ក៏អាចកុម្មង់ទំនិញពីចិនបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី VTENH មិនចាំបាច់មានគណនី Taobao ផ្ទាល់ទទួលទិញចូលវិញសម្រាប់ទំនិញដែលខុសពីការកម្មុង់ប្រសិនបើទំនិញដែលទទួលបាន ឬទទួលទិញចូលវិញក្នុងតម្លៃកំណត់ណាមួយខុសពីការកម្មុង់ ក្រុមហ៊ុននឹងជួយដោះស្រាយជូនផងដែរ។

យ៉ាងណាមិញ ដោយរួមបញ្ចូលវេទិកា VTENH ជាមួយបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វីរៈ ប៊ុនថាំ ការចូលប្រើ និងទិញទំនិញពី Taobao កាន់តែងាយស្រួល ខណៈពេលដែលការដឹកជញ្ជូនពីប្រទេសចិនមកកម្ពុជា ត្រូវបានធានាឱ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។

កាន់តែពិសេស ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកអ្នកនឹងទទួលបាន ការដឹកជញ្ជូនឥតគិតថ្លៃជាមួយ វីរៈ ប៊ុនថាំ ពីចិនមកខ្មែររហូតដល់ ៣ដង រាល់ការទិញទំនិញកញ្ចប់ក្រោម ១គីឡូក្រាម ពី Taobao លើ VTENH ដោយមិនកំណត់លក្ខខណ្ឌចំណាយនោះឡើយ៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម