ព័ត៌មានជាតិ
អ្នកឧកញ៉ា សួរ វីរៈ ក្លាយជា កុងស៊ុលកិត្តិយសទី១ នៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា
នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋអ៉ីស្រាអែលមានសេចក្តីសោមនស្សរីករាយដោយបានប្រកាសតែងតាំង អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VET) ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រកាសតែងតាំងជាផ្លូវការនេះបានប្រព្រឹត្តទៅនៅក្នុង Hyatt Regency ក្រោមវត្តមានលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនទៀត។

ក្នុងនាមជាអគ្គកុងស៊ុលកិត្តិយស អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងពីការផ្ដោតលើកិច្ចពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអ៉ីស្រាអែល និងកម្ពុជា លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងស្វែងរក ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងបច្ចេកវិទ្យា។ល។ អ្នកឧកញ៉ា សួរ វីរៈ បន្តទៀតថា ចំពោះការទទួលភារកិច្ចនេះ អ្នកឧកញ៉ានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៉ីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ដើម្បីសម្រេចកិច្ចការដែលប្រទេសទាំងពីរបានកំណត់ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យសម្រេចនូវគោលបំណងរួមគ្នា។

អ្នកឧកញ៉ា បានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសអ៉ីស្រាអែល ដោយមានលោកជំទាវឯកអគ្គរដ្ឋទូត Orna Sagiv ជាតំណាង និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការជឿជាក់ និងមានទំនុកចិត្តលើខ្ញុំ។ ខ្ញុំសូមទទួលយកមុខតំណែងនេះ ហើយខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបំពេញភារកិច្ចឱ្យបានល្អបំផុត ដើម្បីជាចំណែកចូលរួមកសាងភាពរុងរឿងរួមគ្នា ការច្នៃប្រឌិត និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ»។
អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់ថា ក្រៅពីមានតួនាទីជាអគ្គកុងស៊ុលកិត្តិយស អ្នកឧកញ៉ាក៏មានតួនាទីសំខាន់ទៀត គឺការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងអ៉ីស្រាអែល ដោយមិនមែនត្រឹមតែទំនាក់ទំនងបែបកាទូតរវាងប្រទេស និងប្រទេសនោះទេ ពោល គឺឈានដល់ទំនាក់ទំនងឯកជនដែលផ្តល់ផលវិជ្ជមានចំពោះប្រជាជនទាំងពីរ។
ពិធីនេះបានបញ្ចប់ដោយភ្លេងជាតិនៃប្រទេសទាំងពីរ និងការសាទរពី លោកជំទាវឯកអគ្គរដ្ឋទូត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ៕








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


