Connect with us

ព័ត៌មានជាតិ

មន្ត្រី ក.ប.ប ខេត្តកោះកុង ចុះពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់បន្លែផ្លែឈើ នៅផ្សារប៉ាក់ខ្លង

បានផុស

នៅ

មន្ត្រី ក.ប.ប ខេត្ត​កោះកុង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ត្រួតពិនិត្យ​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​បន្លែ​ផ្លែឈើ នៅ​ផ្សារ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ដើម្បី​ធានា​សុវត្ថិភាព​ចំណី​អាហារ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ។

ក្រៅពី​បញ្ហា​តម្លៃ​គុណភាព​ប្រេងសាំង គុណភាព​ចំណីអាហារ​ ក៏ត្រូវបានមន្រ្តីជំនាញនៅ​ខេត្ត​កោះកុង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​យក​គំរូ​សំណាក​បន្លែ​ផ្លែឈើ​ចំនួន ១០ មុខ មក​ធ្វើតេស្ត។

លោក ជា នី អនុ​ប្រធាន​ការពារ​អ្នក​ប្រើប្រាស់ ការ​ប្រកួតប្រជែង និង​ការ​បង្ក្រាប​ក្លែងបន្លំ​ខេត្ត និង​មន្រ្តី​រ៉ែ​ខេត្ត​កោះកុង បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២៦ ថា ការ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ ម្ហូបអាហារ នៅ​ផ្សារ​ប៉ាក់ខ្លង គឺ​មាន​សារៈសំខាន់ ដើម្បី​ផ្តល់​សុវត្ថិភាព​ចំណី​ជូន​ប្រជាពលរដ្ឋ​ជា​អតិថិជន ស្រប​ទៅ​តាម​អនុលោម​ភាព​ដែល​កំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម។

លោក ជា នី សង្កត់​ធ្ងន់​ថា មន្ត្រី​របស់​លោក​បាន​ពិនិត្យ​គំរូ​សំណាក​បន្លែ និង​គ្រឿងទេស​ចំនួន ១០ មុខ ស្មើនឹងតូបលក់ទំនិញចំនួន ១២ យកមកធ្វើតេស្ត ជាលទ្ធផលមិនមាន​សារធាតុ​គីមី​ហាម​ឃាត់( Sodium Hydrosulfite និង Borax) លើ​បន្លែ ឬ​បាន​រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ឬ​ខូច​គុណភាព​នោះ​ទេ។ ទោះ​យ៉ាងណា មន្ត្រី ក.ប.ប ខេត្ត​កោះកុង នៅតែ​បន្ត​ពន្យល់​ណែនាំ​ដល់​អាជីវករ​ក្នុង​ផ្សារប៉ាក់ខ្លង​ទាំងអស់ ចូលរួម​តាំង​លក់​ផលិតផល​ណា​មាន​គុណភាព និង​សុពលភាព​ប្រើប្រាស់​ត្រឹមត្រូវ ជៀសវាង​លក់ដូរ​ផលិតផល​ខូចគុណភាព​ដែល​បង្កគ្រោះថ្នាក់ដល់​អ្នក​ប្រើប្រាស់ ករណី​រក​ឃើញ​ថា ល្មើស​ នឹង​រង​ការ​ផាក​ពិន័យ ឬ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​អនុវត្ត​តាម​នីតិវិធី៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម