Connect with us

ព័ត៌មានអន្ដរជាតិ

​វៀតណាមអាច​ខ្វះ​ខាត​ប្រេង​យន្តហោះចាប់ពីខែមេសា ដោយសារ​ជម្លោះ​មជ្ឈិមបូព៌ា

បានផុស

នៅ

រដ្ឋាភិបាលវៀតណាម​បាន​ឱ្យដឹងកាលពីថ្ងៃពុធថា ​​ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​អាច​​​ប្រឈម​នឹង​ហានិភ័យ​នៃ​​កង្វះខាត​ប្រេងឥន្ធនៈ​​សម្រាប់យន្តហោះ​ចាប់ពី​ខែមេសា​តទៅ ដោយសារ​ជម្លោះ​មជ្ឈិមបូព៌ាដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​បាន​និយាយ​​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ក្នុងស្រុក​អាច​ធានាការចែកចាយ​បាន​ត្រឹមតែចុងខែនេះប៉ុណ្ណោះ ខណៈ​​​អ្នកផ្គត់ផ្គង់​មួយចំនួន​បាន​ចាប់ផ្តើម​ពន្យារពេល​​ចែកចាយរួចទៅហើយ​ដោយសារ​ហេតុផល​ផ្សេងៗ​គ្នា​រួចហើយ។

សេចក្តីថ្លែងការណ៍​បាន​​​ដកស្រង់​សម្តី​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម (CAAV) ដែលនិយាយ​ថា៖ «​ហានិភ័យ​​នៃ​កង្វះខាត​ប្រេងឥន្ធនៈ​អាកាសចរណ៍​សម្រាប់​ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​ចាប់ពី​ខែមេសា​តទៅ និង​ក្នុង​ខែ​បន្តបន្ទាប់ទៀត ​គឺ​ជា​ការពិត»។

CAAV បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនអាកាសចរណ៍​ដំឡើងថ្លៃ​សំបុត្រយន្តហោះ​ ដើម្បី​ឆ្លើយ​តប​​ទៅនឹង​​កំណើននៃ​តម្លៃ​ប្រេងឥន្ធនៈ។

គួរគូសបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កការហក់ឡើងនៃតម្លៃប្រេងឆៅ និងប្រេងសាំងទូទាំងពិភព​លោក ហើយដើម្បីជាការឆ្លើយតប វៀតណាម​​បាន​លុបចោល​ពន្ធ​នាំចូល​លើ​ប្រេងឥន្ធនៈ ហើយ​ក៏​កំពុង​ស្វែងរក​ការកាត់បន្ថយ​ពន្ធ​បរិស្ថាន​រហូតដល់​ខែឧសភា ​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុនអាកាសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម