កីឡា
ទើបបង្ហាញមុខក្នុងវិស័យប្រដាល់ ពេជ្រ ម៉ាយហាត សម្រេចឈប់ពីវិស័យកីឡាមួយនេះវិញហើយ
កីឡាករថ្នាលរបស់លោក ពេជ្រ សុផាន់ គឺ ពេជ្រ ម៉ាយហាត ដែលទើបតែបង្ហាញមុខក្នុងវិស័យប្រដាល់ និងចាប់ផ្ដើមមានការគាំទ្រទៅហើយ ប៉ុន្តែរូបគេបានសម្រេចចិត្តឈប់ពីកីឡាមួយនេះវិញបាត់ទៅហើយក្រោមហេតុផលនឹកផ្ទះមិនស៊ូបន្តទៀតបានទេ។

រូបភាពលើផេក ពេជ្រ សម្បត្តិ
អំឡុងពេល ២ថ្ងៃនេះគឺមានឃើញមានវីដេអូច្រើនបង្ហាញពីការចាកចេញរបស់កីឡាករថ្នាល ពេជ្រ ម៉ាយហាត ឈប់រស់នៅ និងហ្វឹកហាត់ជាមួយលោក ពេជ្រ សុផាន់ និងវិលត្រឡប់ទៅផ្ទះឯខេត្តស្ទឹងត្រែងវិញហើយនៅពេលនេះ។
កូនសិស្សលោក ពេជ្រ សុផាន់ រូបនេះគេឃើញថាមានសមត្ថភាពលេចធ្លោល្អ និងមានកម្លាំងខ្លាំងថែមទៀតផងរហូតលើកដុំដែកទម្ងន់ ២០គីឡូក្រាមឈ្នះសិស្សក្នុងក្លឹបស្ទើរទាំងអស់។ បើទោះជាកីឡាករថ្មី និងទើបតែឡើងប្រកួតបានប៉ុន្មានប្រកួតយ៉ាងណាក្ដីតាមរយៈវីដេអូប្រម៉ូតរបស់ក្លឹបកន្លងទៅបានធ្វើឲ្យរូបគេមានអ្នកស្គាល់ និងតាមដានច្រើនថែមទាំងបានការឧបត្ថម្ភថវិកា ទូរសព្ទ កន្លងមកទៀតផង។

រូបភាពលើផេក ពេជ្រ សម្បត្តិ
យ៉ាងណានៅពេលនេះ ពេជ្រ ម៉ាយហាត បានសម្រេចចិត្តឈប់ពីវិស័យប្រដាល់វិស័យប្រដាល់ និងបានចាកចេញពីក្លឹបហើយដោយសារតែនឹកផ្ទះមិនអាចស៊ូនៅបន្ត។ រូបគេបានធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តស្ទឹងត្រែងវិញហើយដើម្បីមើលក្របីនេះបើតាមការលើកឡើងក្នុងវីដេអូនាពេលថ្មីៗនេះ។ អ្នកស្រឡាញ់គាំទ្រមានការភ្ញាក់ផ្អើល និងបង្ហាញការស្ដាយសមត្ថភាពរបស់យុវជនថ្នាលម្នាក់នេះណាស់ ព្រោះមើលឃើញពីទេពកោសល្យល្អ និងអាចមានភាពល្បីល្បាញនៅថ្ងៃខាងមុខ។

រូបភាពលើផេក ពេជ្រ សម្បត្តិ
បញ្ជាក់ដែរថា កីឡាករ ពេជ្រ ម៉ាយហាត ជាកូនសិស្សថ្នាលរបស់លោក ពេជ្រ សុផាន់។ រូបគេទើបតែចូលហ្វឹកហាត់ និងឡើងប្រកួតបានប៉ុន្មានប្រកួតនោះទេតាមបណ្ដាកម្មវិធីផ្សេងៗនាពេលកន្លងមក។ រូបគេជាកីឡាករមិនសូវចេះនិយាយស្ដីច្រើន និងមានការអៀនខ្មាសផងដែរ ប៉ុន្តែមានអ្នកចូលចិត្តហើយគាំទ្រច្រើន៕


រូបភាពលើផេក ពេជ្រ សម្បត្តិ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


