Connect with us

ព័ត៌មានជាតិ

ត្រឹម១០ថ្ងៃក្នុងខែមីនា ជនងប់នឹងល្បែងជិត៣០នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន

បានផុស

នៅ

កម្លាំងនគរបាលបន្តបង្ក្រាបបទល្មើសល្បែងស៊ីសង ដោយគិតត្រឹមរយៈពេល១០ថ្ងៃក្នុងខែមីនា ឆ្នាំ២០២៦នេះ អ្នកពាក់ព័ន្ធចំនួន២៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្នុងពេលបង្ក្រាបករណីល្បែងស៊ីសងចំនួន៨ករណី។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមជនងប់ល្បែងទាំងនោះ គឺមានមនសុ្ស១២នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯមនុស្ស១៦នាក់ទៀតបានទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ហើយអនុវត្តឱ្យត្រឡប់ទៅផ្ទះវិញ។

តាមរបាយការណ៍ដដែល ករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មាននៅក្នុងមូលដ្ឋានខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។  

គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ កម្លាំងនគរបាលជាតិបានបង្ក្រាបករណីល្បែងស៊ីសងចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម