ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តក្រចេះ ណែនាំដល់អាជីវកម្ម សេវាកម្មទេសចរណ៍ត្រៀមទទួលស្វាមគមន៍ភ្ញៀវក្នុងឱកាសពិធីបុណ្យទន្លេលើកទី១០
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសរដ្ឋបាលខេត្ត ប្រារព្ធពិធីបុណ្យទន្លេលើកទី១០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្ត បាននិងកំពុងចុះអប់រំផ្សព្វផ្សាយដល់អាជីវកម្ម សេវាកម្មទេសចរណ៍អោយយកចិត្តទុកដាក់កែលម្អរសោភ័ណភាព និងពង្រឹងគុណភាពផលិតផល អនាម័យ បរិស្ថាន និងតម្លៃនៅតាមគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់។

ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានជំរុញអោយពួកគាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើផលិតផលរបស់ខ្លួន ធ្វើម៉េចទទួលបដិសណ្ឋារកិច្ចភ្ញៀវដែលមកកម្សាន្តក្នុងឱកាសបុណ្យទន្លេឲ្យបានល្អប្រសើរ ហើយជាទីចាប់អារម្មណ៍ និងជាទីទាក់ទាញសម្រាប់ខេត្តក្រចេះ។

សម្រាប់ខេត្តក្រចេះ មានសណ្ឋាគារសរុបចំនួន ១២កន្លែង ស្មើនឹង ៤៤៣បន្ទប់, ផ្ទះសំណាក់ ចំនួន ២០កន្លែង ស្មើរនឹង ២២០បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន សរុប ៤០កន្លែងស្មើរនឹង ២០១៥កៅអី, កន្លែងម៉ាស្សាសុខភាព ១២កន្លែង ៣៨គ្រែ និងកន្លែងត្រៀមបម្រុងទុក ៧កន្លែង ស្មើរនឹង ៤១បន្ទប់។

ស្របគ្នានេះដែរ អាជីវករលក់ដូរនៅតំបន់រមណីយដ្ឋានព្រែកកាំពី កោះទ្រង់ ក៏ដូចជា អាជីវករនៅតាមបណ្ដារ រម្មនីយដ្ឋានដទៃទៀត ក្នុងខេត្ត ក៏បានត្រៀមរៀបចំស្តង់អាជីវកម្មរួចជាស្រេចសម្រាប់ទទួលស្វាគមន៍ មហាព្រឹត្តិការណ៍ បុណ្យទន្លេថ្នាក់ជាតិលើកទី១០ នាពេលខាងមុខផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


