ព័ត៌មានអន្ដរជាតិ
WSJ ៖ កងទ័ពអាមេរិកយ៉ាងហោច១៣នាក់បាត់បង់ជីវិតនិង២០០នាក់រងរបួស
យោងសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal ដោយដកស្រង់ប្រភពមួយ កងទ័ពសហរដ្ឋអាមេរិកយ៉ាងហោចណាស់មានបុគ្គលិកយោធាអាមេរិកចំនួន ១៣ នាក់ត្រូវបានសម្លាប់ និង ២០០នាក់ផ្សេងទៀតរងរបួសចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់។

សេចក្តីរាយការណ៍នោះ ក៏បានអះអាងដែរថា បុគ្គលិកយោធាដែលរងរបួសចំនួន១៧០នាក់ក្នុងចំណោម ២០០ នាក់នោះ បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់នឹងប្រើពេលយូរតាមដែលវាត្រូវការ ខណៈដែលអ៊ីរ៉ង់បដិសេធការចុះចាញ់ដោយឥតលក្ខខណ្ឌដែលលើកឡើងដោយលោក ត្រាំ។
ចាប់តាំងពីការវាយប្រហាររួមគ្នាដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ផ្តើមពីថ្ងៃទី២៨ខែកុម្ភៈ រហូតដល់ពេលនេះ អឺរ៉ង់បានវាយប្រហារសងសឹកដោយបាញ់មីស៊ីលរយៈចម្ងាយមធ្យមនិងឆ្លាយចូលមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅបណ្តាញប្រទេសក្នុងឈូងសមុទ្រ និងសំដៅទៅប្រទេសអ៊ីស្រាអែល។
យោងសេចក្តីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា នៅមុននេះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានរាយការណ៍ថា ទាហានអាមេរិកចំនួន ៦នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានអាមេរិកមួយក្នុងប្រទេសគុយវ៉ែត ហើយទាហានម្នាក់ទៀតបានស្លាប់ដោយសាររបួសដែលបានកើតឡើងក្នុងអំឡុងពេលវាយប្រហារលើមូលដ្ឋានមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ១ខែមីនា។ នៅថ្ងៃសុក្រ របាយការណ៍បានលេចចេញថា សមាជិកនាវិកទាំង ៦ នាក់នៃយន្តហោះចាក់ប្រេង KC-135 របស់សហរដ្ឋអាមេរិកដែលបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ត្រូវបានសម្លាប់។
ក្រោយពីការធ្លាក់យន្តហោះចាក់សាំងបណ្តាលឲ្យនាវិក៦បានសម្លាប់ បណ្តាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអឺរ៉ង់ បានអះអាងថា ពីស្នាដៃរបស់ពួកគេក្នុងការវាយប្រហារយន្តហោះនោះ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


