ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ អាមេរិកចំណាយអស់ ១២ពាន់លានដុល្លារហើយក្នុងសង្គ្រាមអ៊ីរ៉ង់
ស្រមៃមើលថា សង្គ្រាមដែលទើបតែផ្ទុះឡើងមិនដល់មួយខែផង ប៉ុន្តែថវិកាដែលបានចំណាយនោះគឺមានចំនួនច្រើនមហិមា។ បើតាមការបញ្ជាក់ពីលោក Kevin Hassett ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ប៉ុស្តិ៍ CBS កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបានចំណាយប្រាក់អស់រហូតដល់១២ពាន់លានដុល្លារហើយ ក្នុងប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ខែកុម្ភៈមក។

ទោះបីជាមានការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ច ជាពិសេសការរំខាននៅតំបន់ច្រកសមុទ្រ Hormuz ក៏ដោយ ក៏លោក Hassett នៅតែបង្ហាញភាពជឿជាក់ថា កម្រិតផលិតកម្មប្រេងរបស់អាមេរិកនឹងជួយការពារសេដ្ឋកិច្ចក្នុងស្រុកមិនឲ្យរង្គោះរង្គើឡើយ។
តួលេខដែលបង្ហាញដោយលោក Hassett ហាក់នៅមានមន្ទិលសង្ស័យច្រើន ព្រោះគ្រាន់តែសប្តាហ៍ដំបូងនៃការប្រយុទ្ធគ្នា អាមេរិកបានចំណាយលើគ្រាប់រំសេវអស់ទៅហើយដល់ទៅ៥ពាន់លានដុល្លារ ខណៈដែលរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បានព្រមានទៀតថា ការទម្លាក់គ្រាប់បែកនឹងត្រូវបង្កើនកម្រិតកាន់តែខ្លាំងក្លាថែមទៀតនៅពេលខាងមុខ។
បើក្រឡេកមកមើលការបាត់បង់ជីវិតវិញ ស្ថានភាពពិតជាគួរឲ្យខ្លាចណាស់ ដោយនៅខាងភាគីអ៊ីរ៉ង់មានមនុស្សស្លាប់យ៉ាងហោចណាស់១៤៤៤នាក់ ចំណែកខាងកងទ័ពអាមេរិកវិញ បានបាត់បង់ជីវិត១៣នាក់ និងរបួសជាង១៤០នាក់។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ គោលដៅនៃសង្គ្រាមនេះហាក់កំពុងតែប្រែប្រួល។ នៅពេលដែលភ្លើងសង្គ្រាមបានរីករាលដាលដល់ប្រទេសលីបង់ ហើយការវាយប្រហារតាមដ្រូនបានប៉ះពាល់ដល់តំបន់ឈូងសមុទ្រ គោលដៅដំបូងរបស់រដ្ឋបាលលោកត្រាំ ដែលថាចង់កម្ទេចកម្មវិធីនុយក្លេអ៊ែរនោះ បែរជាងាកមកដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់វិញ។ ការផ្លាស់ប្តូរគោលដៅចុះឡើងបែបនេះ បានធ្វើឲ្យសមាជិកព្រឹទ្ធសភាដូចជាលោក Chuck Schumer បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយលោកបានរិះគន់ថា ការពន្យល់របស់រដ្ឋាភិបាលគឺគ្មានភាពច្បាស់លាស់ និងមិនមានភាពស៊ីសង្វាក់គ្នាទាល់តែសោះ អំពីគោលបំណងពិតប្រាកដនៃការវាយប្រហារនេះ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


