សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី កើនឡើងខ្ពស់
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបាននូវទំហំទឹកប្រាក់ ៣៣៥ លានដុល្លារ គិតចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ កើនឡើងជាង ១៩០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជានៅតែបន្តរក្សាបានទីផ្សារសំខាន់ៗ។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា គិតចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជា- សិង្ហបុរីសម្រេចបាន ៣៣៥ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅសិង្ហបុរី មានតម្លៃ ១២,៦៨ លាន ដុល្លារ ខណៈប្រទេសសិង្ហបុរី នាំចូលមកវិញមានតម្លៃ ៣២២ លានដុល្លារ កើន ២០៩%។
កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយសិង្ហបុរីជាង ៣០០ លានដុល្លារ នៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៦។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដោយសារមានតម្រូវ ការកើនឡើងរវាងប្រទេសទាំងពីរជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏បង្កើតចរន្តឱ្យមានការទិញ-លក់ ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។

លោកបណ្ឌិត ហុង វណ្ណៈ បញ្ជាក់ថា៖ «ប្រទេសសិង្ហបុរី ជាទីផ្សារមួយសំខាន់ ពីព្រោះសិង្ហបុរី ជាប្រទេសដែលមានស្ដង់ដារខ្ពស់ ទាំងមនុស្ស និងរបៀបរបបនៃការរស់នៅ បើគេមានតម្រូវការផលិតផលកម្ពុជា មានន័យថា ផលិតផលកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការរបស់សិង្ហបុរី ដែលជាគំរូមួយជំរុញឱ្យកម្ពុជា មានឧត្តមភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗទៀត»។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបាន ២,៣៤ ពាន់លានដុល្លារ កើនឡើង ៨៩% ក្នុងនោះកម្ពុជានាំទំនិញចេញទៅ ប្រទេសសិង្ហបុរី មានតម្លៃ ៩២០ លានដុល្លារ កើនជាង ២០០% ចំណែកឯសិង្ហបុរី នាំចូលមកវិញមានតម្លៃ ១,៤២ ពាន់លានដុល្លារ កើន ៥០,៥០%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


