សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្ម កម្ពុជា-អង់គ្លេស សម្រេចបានជិត $៩០ លាន នៅខែមករា
ការដោះដូរពាណិជ្ជកម្មកម្ពុជា-អង់គ្លេស សម្រេចបាននូវទំហំទឹកប្រាក់ជាង ៨៩ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ ធ្លាក់ចុះ ៦,២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

បើយោងតាមរបាយការណ៍ដដែល កម្ពុជាបាននាំចេញទៅអង់គ្លេសមានតម្លៃ ៨៤ លានដុល្លារ ធ្លាក់ចុះ ៧,៨% ខណៈអង់គ្លេសនាំចូលមកវិញមានតម្លៃ ៥,៥ លានដុល្លារ កើនឡើង ២៨,២%។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជមានប្រសាសន៍ថា កម្ពុជា និងអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច ជាពិសេសការធ្វើពាណិជ្ជកម្មដែលអាចព្យាករណ៍បាន និងផ្អែកលើច្បាប់ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។
កម្ពុជាបានជំរុញអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីវេទិកាពាណិជ្ជម្ម និងវិនិយោគ ដែលជាកាលនុវត្តភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរ។
ការសម្រួលវិធានការដើមកំណើតទំនិញ ដែលធ្វើឱ្យកម្ពុជានាំចេញទំនិញបានច្រើនមុខទៅអង់គ្លេស បន្តការផ្ដល់អត្រាពន្ធសូន្យ សម្រាប់ទំនិញសម្លៀកបំពាក់ គ្រឿងអេឡិកត្រូនិក និងការលើកទឹកចិត្តអ្នកវិនិយោគអង់គ្លេសមកដាក់ទុននៅកម្ពុជា។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់ឃើញថា៖ «ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយនភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់គ្លេសក្នុងអត្រាសូន្យភាគរយ»។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស សម្រេចបានជាង ១,០៦ ពាន់លានដុល្លារ កើន ៥,៦៨% ក្នុងនោះ កម្ពុជានាំចេញទៅអង់គ្លេសប្រមាណ ១ ពាន់លានដុល្លារ កើនឡើង ៥,៨% ចំណែកអង់គ្លេសនាំចូលមកវិញមានទំហំទឹកប្រាក់ ៥៤ លានដុល្លារ កើនឡើង ២,១៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


