ព័ត៌មានអន្ដរជាតិ
ដល់ពេលអ៊ីរ៉ង់ព្រមានប្រទេសនានាក្នុងឈូងសមុទ្រឲ្យស្ថិតនៅឲ្យឆ្ងាយពីសង្គ្រាម
នៅថ្ងៃអាទិត្យទី១៥មីនា អ៊ីរ៉ង់បានចេញការព្រមានខ្លាំងៗចំពោះប្រទេសផ្សេងៗទៀតកុំឲ្យចូលរួមក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ដែលរីករាលដាលពាសពេញមជ្ឈិមបូព៌ា ខណៈដែលប្រទេសអ៊ីតាលីបានរាយការណ៍ថា មូលដ្ឋានទ័ពមួយនៅក្នុងប្រទេសគុយវ៉ែត ដែលមានវត្តមានកងទ័ពអាមេរិក និងអ៊ីតាលី ត្រូវបានវាយប្រហារដោយដ្រូន។

យោងតាម CNN ការព្រមានរបស់អ៊ីរ៉ង់ឲ្យប្រទេសទាំងនោះនៅឲ្យឆ្ងាយពីសង្គ្រាម បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសដទៃទៀតធ្វើការជាមួយអាមេរិក ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស (Hormuz) ដ៏សំខាន់ ដោយការបិទច្រកនាំចេញប្រេងនេះ បានចាប់ផ្តើមចាប់តាំងពីជម្លោះ បានផ្ទុះឡើង និងបានធ្វើឲ្យទីផ្សារថាមពលធ្លាក់ចូលទៅក្នុងភាពចលាចល។
ម៉្យាងវិញទៀត សារដ៏មុតស្រួចរបស់ភាគីទីក្រុងតេហេរ៉ង់ បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលី បានរាយការណ៍ថា មូលដ្ឋានមួយនៅគុយវ៉ែតដែលផ្ទុកកងទ័ពអាមេរិក និងអ៊ីតាលីត្រូវបានវាយប្រហារដោយយន្តហោះដ្រូន ខណៈដែលអ៊ីរ៉ង់បានប្រាប់ប្រទេសជិតខាងរួចហើយថា ខ្លួនពិតជាមាន «ភស្តុតាងគ្រប់គ្រាន់» ដែលថា មូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីរបស់ពួកគេ កំពុងត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារ។
ការវាយប្រហារដោយយន្តហោះដ្រូន នៅមូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែតបានបំផ្លាញយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលជាកម្មសិទ្ធិរបស់អ៊ីតាលី ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ។ នេះបើយោងតាមការលើកឡើងរបស់យោធាអ៊ីតាលី។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានព្យាយាមបន្ថយការវាយប្រហារនេះ ដែលជាការវាយប្រហារលើកទីពីរលើមូលដ្ឋានទ័ពអ៊ីតាលីនៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះថា «ខ្លួនមិនធ្វើសង្គ្រាមជាមួយអ្នកណាម្នាក់ទឡើយ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


