សេដ្ឋកិច្ច
បុណ្យទន្លេលើកទី១០ រៀបចំឡើងក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ឆ្នាំនេះ គ្រោងរៀបចំឡើងនៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ (២៧-២៩) ខែមីនា ឆ្នាំ ២០២៦ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្តជាប់ដងទន្លេ, ទាក់ទាញភ្ញៀវទេសចរ, ពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃផលិតផលក្នុងស្រុក និងជំរុញការ អភិវឌ្ឍនៅនឹងកន្លែងជូនប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះ។
កម្មវិធីជាច្រើន នឹងរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដូចជា ពិធីរាប់បាត្រព្រះសង្ឃ ៩៩ អង្គ ដើម្បីឧទ្ទិសកុលសដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។
កម្មវិធីដុតក្រឡានក្រចេះ កម្មវិធីព្រលែងកូនត្រី ការតាំងពិព៌ណ៌ផលិតផលខ្មែរ និងការសម្ដែងទស្សនីយភាពសិល្បៈ និងចម្រៀងជាដើម៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៤១ នាទី agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


