ព័ត៌មានជាតិ
ឧប. ហ៊ុន ម៉ានី រពឹងថារោងចក្រអ៊ែដ្យាយល៍ ស្វេតថឺ នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយឱ្យអ្នកកំពង់ស្ពឺ កាន់តែមានជីវភាពល្អប្រសើរឡើង
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់អ៊ែដ្យាយល៍ ស្វេតថឺ(ខេមបូឌា) Agile Sweater(Cambodia) នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្ដើម អភិបាលរងខេត្តកំពង់ស្ពឺ តូច ប៉ូលីវ៉ា បានឡើងសម្ដែងនូវភាវរៈកិច្ចនៃការអញ្ជើញចូលរួមរបស់ឯកឧត្តមប្រធាន និងរាយការណ៍អំពីសមិទ្ធផល ការងារសម្រេចបានរបស់ខេត្តកំពង់ស្ពឺ ក្នុងរយៈពេលកន្លងមក។

នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ដែលបានផ្តល់ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសបានជ្រើសរើសយកខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងសាងសង់រោងចក្រ សហគ្រាស ដើម្បីផលិតនិងនាំចេញ ដែលផ្តល់ទាំងឱកាសការងារ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យអ្នកខេត្តកំពង់ស្ពឺ កាន់តែមានជីវភាពល្អប្រសើរឡើង។

សូមជម្រាបថាពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានក្រុមការងារចុះជួយក្រុង ថ្នាក់ដឹកនាំខេត្ត គណៈអភិបាលក្រុង ព្រមទាំង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ដៃគូជីវកម្ម កម្មករ កម្មការិនី ប្រជាពលរដ្ឋ ចូលរួមប្រមាណជាង ៩០០នាក់៕










-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


