Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូន MQ-៩ Reaper របស់​អាមេរិក​ជាង​១០គ្រឿង​ ត្រូវ​បាន​បំផ្លាញ​ដោយ​អ៊ីរ៉ង់​

បានផុស

នៅ

សង្រ្គាម​នៅ​អ៊ីរ៉ង់​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ ដោយ​សហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែលបើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​​លើ​ប្រទេសអ៊ីរ៉ង់​ ប៉ុន្តែ​មកដល់ពេលនេះ​ពុំទាន់​ឃើញ​មាន​ភាគីណាម្នាក់​ទទួល​ជ័យ​ជម្នះ​​ពិតប្រាកដ​នៅ​ឡើយ​ទេ។ សង្រ្គាម​​ដែល​កំពុងបន្តនេះ បាន​នាំ​ឱ្យ​ភាគីទាំង​បី​ រួម​ទាំង​ប្រទេស​ក្នុង​មជ្ឈិមបូព៌ា​រងការខូច​ខាត​យ៉ាង​​ដំណំទៅវិញ​។

​ទោះបី​យ៉ាង​ណា ​អ៊ីរ៉ង់​ផ្ទាល់បាន​​បាត់បង់​មេដឹកនាំ​កំពូលនិង​មនុស្ស​ជំនិត​ក្នុងជួរ​រដ្ឋាភិបាល​ជាច្រើន​ តែ​បើក្រឡេក​មើល​សហរដ្ឋ​អាមេរិក​វិញ​ក៏​ខូចខាត​ឧបករណ៍យោធាមិន​តិច​ដែរ ហើយ​អ៊ីស្រាអែល​ដែលល្បី​​មានខែលការពារ​ក៏​មានអ្នកស្លាប់​និង​របួស​រាប់ពាន់នាក់​។

មន្ត្រី​អាមេរិក​ពីរ​រូប​បញ្ជាក់ប្រាប់សារព័ត៌មាន ABC ថ្ងៃ​ទី​១៨ខែ​មីនាថាយន្ត​ហោះគ្មានមនុស្សបើក​(ដ្រូន) ម៉ាក​ MQ-៩ Reaper ដែល​មាន​សមត្ថភាព​ទាំង​កំណត់​គោល​ដៅ​របស់​សត្រូវនិង​ឈ្លបការណ៍​ជាង​ ១០គ្រឿង​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​សង្រ្គាម​​អ៊ីរ៉ង់។

យន្តហោះដ្រូនស៊ើបការណ៍​របស់​អាមេរិក។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្រូន Reaper រង​ការ​បំផ្លាញ​ដោយ​សារ​តែ​មីស៊ីលអ៊ីរ៉ង់ ឬ​ដោយ​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​របស់​យោធា​អ៊ីរ៉ង់​។

ដ្រូន​ម៉ាក​នេះ​អាចត្រូវបាន​ប្រើជា​យន្តហោះ​ឈ្លបយកការណ៍ ហើយ​​ ពួក​វា​ក៏​មាន​សមត្ថភាព​បំពាក់ដោយ​មីស៊ីល Hellfire ប្រើ​ដើម្បី​វាយប្រហារ​គោលដៅ​ផងដែរ។

ការបាត់​បង់​យន្តហោះ Reapers នេះ​គឺជាការចង្អុលបង្ហាញ​ពី​ចំនួនដ្រូន​​សំ​ខាន់ៗទាំង​ ​ត្រូវ​បាន​ដំណើរការក្នុង​ផ្នែកមួយនៃប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក​ប្រឆាំងនឹងអ៊ីរ៉ង់។

ការ​ខាតបង់​ដ្រូនរបស់​សហរដ្ឋ​អាមេរិក​ក្នុងសង្គ្រាមអ៊ីរ៉ង់​ត្រូវ​បានរាយ​ការណ៍ជាលើកដំបូង​ដោយកាសែត Wall Street Journal។​

គួរ​បញ្ជាក់​ថា​កងទ័ពអាកាសអាមេរិក​បាន​ប្រកាសពីកិច្ចសន្យាទិញដ្រូន​ រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ រួម​មាន​ដ្រូន​ម៉ាក​ Reapers ក្នុងឆ្នាំ ២០២០ ។ យ៉ាង​ណា​​ក្រុមហ៊ុនផលិតដ្រូន​ General Atomics របស់​សហរដ្ឋ​អាមេរិក​បាន​បិទខ្សែសង្វាក់​ផលិតកម្មកាល​ពីឆ្នាំមុន​បន្ទាប់ពីផលិតដ្រូន​ម៉ាក​នេះ​បាន​ចំនួន ៥៧៥ គ្រឿងប៉ុណ្ណោះ​។

យោង​តាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន General Atomics លោក C. Mark Brinkley​ឱ្យដឹងថា ដ្រូន​ចេញ​ចុងក្រោយនេះ​​មាន​តម្លៃជាង​១៦ លានដុល្លារក្នុង​មួយគ្រឿង៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម