ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ នៅភូមិជម្ពូវ័ន ១
កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ ព្រមទាំងក្រុមប្រឹក្សា និង លោកមេភូមិ បានចុះពិនិត្យការសាងសង់ផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ ក្នុងភូមិជម្ពូវ័ន ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


លោក វ៉ា សាវឿន បានឲ្យដឹងថា ដោយឃើញផ្លូវខាងលើទ្រុឌទ្រោម ពិបាកធ្វើដំណើរ ទើបលោកកៀរគរថវិកាពីសប្បុរសជន ដើម្បីស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកថា ផ្លូវខាងលើនេះ មានប្រវែង ១៥០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងកម្រាស់ ១ តឹកកន្លះ។


លោក វ៉ា សាវឿន ចៅសង្កាត់ តំណាងឲ្យ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ក៏បានថ្លែងអំណរអរគុណដល់សប្បុរសជនដែលបានជួយថវិកាសម្រាប់ស្ថាបនាប្រែក្លាយផ្លូវបេតុង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


