ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរុស្ស៊ី MiG-៣១ ហោះល្បាតលើដែនសមុទ្រជប៉ុន
ប៉ុន្មានថ្ងៃក្នុងសប្តាហ៍ថ្មីៗនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានហោះល្បាត និងឃ្លាំមើលជាបន្តបន្ទាប់នៅតំបន់ផ្សេងៗ រួមទាំងដែនសមុទ្រជប៉ុន។ ករណីហោះល្បាតមួយក្នុងចំណោមករណីថ្មីបំផុត គឺរុស្ស៊ីប្រើយន្តហោះចម្បាំងស្ទាក់ចាប់ MiG-៣១ របស់កងកម្លាំងអវកាស (VKS) ក្នុងការល្បាត និងហ្វឹកហាត់ហោះហើរក្នុងដែនអាកាសអន្តរជាតិសមុទ្រជប៉ុន។ យ៉ាងណាទិដ្ឋភាពទាំងនេះគឺយន្តហោះកំពុងប្រតិបត្តិការ ខណៈបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ។

យោងតាមគេហទំព័រ Zona.Militar ថ្ងៃទី១៧ខែមីនា ហេតុការណ៍នេះបានបញ្ជាក់ដោយក្រសួងការពារជាតិរុស្ស៊ីផ្ទាល់ និងចេញផ្សាយជាវីដេអូមួយនៅលើគេហទំព័រផ្លូវការ បង្ហាញថា យន្តហោះចម្បាំងស្ទាក់ចាប់ Mikoyan MiG-៣១ ចំនួនពីរគ្រឿងកំពុងធ្វើការហោះហើរល្បាតលើដែនសមុទ្រជប៉ុន។
ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា៖ «យន្តហោះ MiG-៣១I បំពាក់ដោយមីស៊ីលបាលីស្ទិកល្បឿនលឿន Kinzhal ធ្វើការហោះហើរតាមកាលវិភាគនៅក្នុងដែនអាកាសលើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន។ អំឡុងពេលហោះហើរ ក្រុមនាវិក MiG-៣១ បានអនុវត្តការចាក់ប្រេងតាមអាកាស។ ការហោះហើររបស់យន្តហោះកងកម្លាំងអវកាសរុស្ស៊ី ធ្វើឡើងដោយអនុលោមតាមច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាស»។
ទោះបីជាហេតុការណ៍ដ៏រសើបនេះកើតឡើងលើដែនអាកាសជប៉ុនក្តីក៏ភាគីក្រុងតូក្យូមិនទាន់ចេញប្រត្តិកម្មណាមួយឡើយ។
គួរបញ្ជាក់ថា រឿងនេះមិនតូចតាចទេ ព្រោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងចូលជិតប្រជុំកោះជប៉ុន ជាធម្មតានឹងមានការជូនដំណឹង និងការដាក់ពង្រាយដោយទ្រព្យសម្បត្តិយោធារបស់ជប៉ុនវិញ។
ថ្មីៗនេះជប៉ុនក៏បានបញ្ជាក់ថាយន្តហោះ P-៣C Orion របស់កងកម្លាំងការពារដែនសមុទ្រក្រុងតូក្យូក៏បានហោះឃ្លាំមើលនិងតាមដានសកម្មភាពនាវាមុជទឹកម៉ាក Kilo II នៅភាគនិរតីនៃប្រជុំកោះជប៉ុនផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


