Connect with us

ជីវិតកម្សាន្ដ

Rick KH ចេញមុខបញ្ចប់សារហេតុ ក្រោយ Vietnam Airlines សុំទោស និងសន្យាពិនិត្យឡើងវិញ

បានផុស

នៅ

អ្នកផលិតមាតិកាល្បីឈ្មោះ Rick KH គោប្រាក់ ចេញមុខបញ្ចប់សារហេតុ ក្រោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ទទួលយកមតិរិះគន់របស់លោកតាមរយៈ Email ដោយសម្តែងការសុំទោសចំពោះការផ្តល់បទពិសោធជិះមិនល្អដល់លោក និងសន្យាពិនិត្យឡើងវិញលើបញ្ហាកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


បន្ទាប់ពីទម្លាយអាកប្បិរិយាមិនគួរគប្បី របស់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍វៀតណាម បង្កការចាប់អារម្មណ៍លើបណ្តាញសង្គម នៅថ្ងៃទី២០មីនា ម្សិលមិញនេះ អ្នកផលិតមាតិកាខាងទេសចរណ៍វប្បធម៌រូបនេះ បានបង្ហាញសារតបឆ្លើយរបស់ក្រុមហ៊ុន ដែលជាការឆ្លើយតបវិញនឹងសាររិះគន់របស់លោកតាមរយៈ Email ។

សារពីក្រុមហ៊ុន រៀបរាបដូតទៅ ៖ សូមអរគុណដែលលោកបានចំណាយពេលចែករំលែកមតិយោបល់របស់លោកជាមួយ Vietnam Airlines។ យើងខ្ញុំសូមអភ័យទោសយ៉ាងស្មោះចំពោះភាពមិនងាយស្រួលដែលលោកបានជួបប្រទះ។ មតិយោបល់របស់លោកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង និងត្រូវបានបញ្ជូនទៅកាន់ផ្នែកពាក់ព័ន្ធដើម្បីពិនិត្យឡើងវិញផងដែរ ដើម្បីធានាថាបញ្ហានេះត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ និងគុណភាពសេវាកម្មរបស់យើងអាចបន្តកែលម្អបាន។ សូមអរគុណចំពោះការយោគយល់។ យើងសង្ឃឹមថានឹងមានឱកាសទទួលស្វាគមន៍លោកឡើងយន្តហោះជាមួយយើងម្តងទៀតនៅពេលអនាគត។

លោកបានចាត់ទុកបទពិសោធនេះ ជាមេរៀនអាក្រក់មួយសម្រាប់ទាំងអ្នកដំណើរ និងក្រុមហ៊ុនផ្តល់សេវាកម្ម ហើយសង្ឃឹមថា ករណីនេះនឹងកើតមានទៀតចំពោះអ្នកកាន់លិខិតឆ្លងដែនកម្ពុជាជាបន្តទៀត។

យ៉ាងណា តាមរយៈវីដេអូចេញមកបញ្ចប់សារហេតុនេះដែរ លោកក៏បញ្ជាក់ដែរថា ​នេះគ្រាន់ជាការឆ្លើយតបសុំទោសមួយ ហើយលោកក៏ទទួលយកដែរ ប៉ុន្តែលោកបញ្ជាក់ថា “ក៏ជាការតប និងជិះចុងក្រោយរបស់ខ្ញុំដែរ សង្ឃឹមថាអ្នកដំណើរជនជាតិខ្មែរ មិនត្រូវបានរើសអើងទៀត”។

គួររំលឹកថា ករណីខាងលើនេះ គឺផ្តើមចេញពីបុគ្គលិកបម្រើការរបស់ Vietnam Airlines ហាមឃាត់តែលោកម្នាក់ មិនឱ្យចូលទៅកាន់ជើងហោះហើរ ព្រោះតែមានកាតាបស្ពាយ១ និងកញ្ចប់អាវ២ ស្តើងក្នុងដៃ។ លោកថា តាមស្តង់ដារទូទៅ អ្នកដំណើរអាចយកកាតាបស្ពាយមួយ និងវ៉ាលីដាក់លើដៃមួយចូលយន្តហោះបាន ប៉ុន្តែក្នុងករណីរបស់លោកវិញ បុគ្គលិកបានហាមឃាត់ មិនអនុញ្ញាតឱ្យចូលឡើយ បើទោះបីជាលោកមានត្រឹមកាតាបស្ពាយមួយ និងអាវចំនួនពីរ ដែលវេចខ្ចប់ធម្មតាក៏ដោយ។ ប៉ុន្តែផ្ទុយទៅវិញ ទេសចរជនជាតិផ្សេងទៀតមានសិទ្ធិចូលជាមួយកាតាបស្ពាយ១ និងកាន់វ៉ាលី១ ទៅវិញ។

អ្វីដែលហួសហេតុជាងនេះ គឺមិនត្រឹមតែបង្ខំលោកឱ្យប្តូរសំបុត្រទៅជាថ្នាក់ Bussiness Class ប៉ុណ្ណោះទេ តែហ៊ានបោះសម្តីឱ្យលោកចោលអីវ៉ាន់ក្នុងដៃថែមទៀត។ ទង្វើនេះ ធ្វើឱ្យលោកយល់ថា ជាការអនុវត្តគោលការណ៍មិនស្មើភាពគ្នា និងសង្ស័យថា ទំនងជាការរើសអើងអ្នកកាន់លិខិតឆ្លងដែនកម្ពុជា។ ជាក់ស្តែង ករណីនេះ ត្រូវបានសាធារណជនជាច្រើន ចែករំលែកបទពិសោធស្រដៀងគ្នានេះដែរ។ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម