ជីវិតកម្សាន្ដ
Rick Kh ទម្លាយរឿងហួសចិត្តជាមួយបុគ្គលិក Vietnam Airlines ពាក់ព័ន្ធការមិនស្មើភាព និងសង្ស័យថារើសអើង
អ្នកផលិតមាតិកាល្បីឈ្មោះ Rick Kh តាមរយៈវីដេអូប្រមាណ៣នាទី បានទម្លាយរឿងហួសចិត្តចំពោះបុគ្គលិកបម្រើការរបស់ Vietnam Airlines ដែលអនុញ្ញាតឱ្យទេសចរជនជាតិផ្សេង មានសិទ្ធិចូលជាមួយកាតាបស្ពាយ១ និងកាន់វ៉ាលី១ តែបែរជាហាមឃាត់តែលោកម្នាក់ មិនឱ្យចូល ទាំងដែលមានត្រឹមតែកាតាបស្ពាយ១ និងកញ្ចប់អាវ២ ស្តើងក្នុងដៃ។
អ្វីដែលហួសហេតុជាងនេះ គឺមិនត្រឹមតែបង្ខំលោកឱ្យប្តូរសំបុត្រទៅជាថ្នាក់ Bussiness Class ប៉ុណ្ណោះទេ តែហ៊ានបោះសម្តីឱ្យលោកចោលអីវ៉ាន់ក្នុងដៃថែមទៀត។ ទង្វើនេះ ធ្វើឱ្យលោកយល់ថា ជាការអនុវត្តគោលការណ៍មិនស្មើភាពគ្នា និងសង្ស័យថា ទំនងជាការរើសអើងអ្នកកាន់លិខិតឆ្លងដែនកម្ពុជា។

លោក Orn Richard បានរៀបរាប់ពីអប្បកិរិយាមិនគួរគប្បីរបស់បុគ្គលិកក្រុមហ៊ុនខាងលើ និងចោទជាសំណួរថា តើនេះជាការរើសអើងអ្នកកាន់លិខិតឆ្លងដែនកម្ពុជាឬយ៉ាងណា? ព្រោះថា បើតាមលោកសង្កេតឃើញទេសចរជនជាតិអាសុីផ្សេងទៀត មិនថា ថៃ ឬចិន សុទ្ធតែមានកាតាបស្ពាយមួយ ព្រមនិងវ៉ាលីផងដែរ។ បើធៀបនឹងលោកវិញ គឺមានត្រឹមកាតាបស្ពាយមួយ និងកញ្ចប់អាវ ២ក្នុងដៃប៉ុណ្ណោះ។
លោកថា តាមស្តង់ដារទូទៅ អ្នកដំណើរអាចយកកាតាបស្ពាយមួយ និងវ៉ាលីដាក់លើដៃមួយចូលយន្តហោះបាន ប៉ុន្តែក្នុងករណីរបស់លោកវិញ បុគ្គលិកបានហាមឃាត់ មិនអនុញ្ញាតឱ្យចូលឡើយ បើទោះបីជាលោកមានត្រឹមកាតាបស្ពាយមួយ និងអាវចំនួនពីរ ដែលវេចខ្ចប់ធម្មតាក៏ដោយ។
លោកយល់ថា ទង្វើនេះ គឺបង្ហាញពីការមិនស្មើរភាព បើប្រៀបធៀបទៅនឹងការប្រព្រឹត្តចំពោះទេសចរជនជាតិផ្សេងៗ ដែលអាចយកអីវ៉ាន់ចូលបានធម្មតា។ ហេតុនេះហើយ លោកអំពាវនាវឱ្យ Vietnam Airlines ពិនិត្យឡើងវិញលើគោលការណ៍សេវាកម្ម និងបណ្តុះបណ្តាលបុគ្គលិករបស់ខ្លូន ដើម្បីធានាថា អ្នកដំណើរទាំងអស់ទទួលបានការគោរព និងការប្រព្រឹត្តយ៉ាងសមស្របដោយគ្មានការរើសអើង។
ករណីនេះកំពុងបង្កើតការពិភាក្សាយ៉ាងទូលំទូលាយលើបណ្ដាញសង្គម ខណៈអ្នកប្រើប្រាស់ជាច្រើនបានចូលរួមបង្ហាញមតិយោបល់គាំទ្រ និងចែករំលែកបទពិសោធស្រដៀងគ្នានេះដែរ។ ទោះជាយ៉ាងណា មកទល់ពេលនេះ Vietnam Airlines មិនទាន់មានសេចក្តីបំភ្លឺជាផ្លូវការណាមួយពាក់ព័ន្ធនឹងករណីនេះនៅឡើយទេ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


