Connect with us

ជីវិតកម្សាន្ដ

Rick Kh ពោលអាណិតខ្មែរធ្វើការនៅហាងទំនិញថៃ ខណៈចង់ជួយដែរ តែគ្មានលទ្ធភាពផ្តល់ឱកាសការងារជូន

បានផុស

នៅ

សង្គមខ្មែរបច្ចុប្បន្ន កំពុងងាកមកផុសផុលក្នុងការគាំទ្រផលិតផលជាតិ និងស្រាក់ដៃគ្នាពហិកាទំនិញនាំចូល ឬស្លាកយីហោរបស់ថៃ មិនថាអ្នករស់នៅក្នុងស្រុក ឬក្រៅស្រុកនោះឡើយ ដោយសារតែមើលឃើញថា គាំទ្រផលិតផលថៃស្មើនឹងលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសជាតិគេនោះ។

ដោយហេតុផលនេះហើយ ទើបធ្វើឱ្យអាជីកម្មយីហោថៃ ឬហាងទំនិញថៃជាច្រើន ត្រូវចុះថយការលក់ជាគំហុក រហូតប៉ះពាល់ដល់ម្ចាស់ហាង និងសូម្បីតែបុគ្គលិកបម្រើការនៅហាងទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង ហាងសាខាភេសជ្ជៈល្បីឈ្មោះរបស់ថៃ “Amazon” មួយចំនួន នៅរាជធានីភ្នំពេញ ត្រូវបង្ខំចិត្តបិទ ឬប្តូរឈ្មោះ និងប្តូរប្រភពនៃការនាំចូលគ្រឿងផ្សំសម្រាប់ការលក់ផងដែរ។

តួយ៉ាង នៅរសៀលថ្ងៃទី០៧ តុលានេះ លោក Orn Richard ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយ បានលើកឡើងនូវរឿងរ៉ាវដ៏គួរឱ្យអាសូរមួយសម្រាប់បុគ្គលិកជាជនជាតិខ្មែរ និងកំពុងបម្រើការតាមហាងរបស់ថៃនានា លើទឹកដីមាតុភូមិកំណើតខ្លួន ដែលត្រូវខាតប្រយោជន៍ជាមួយនឹងហាងទាំងនោះដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកបានរៀបរាប់ថា “ឃើញបុគ្គលិកខ្មែរ ហៅទិញភេសជ្ជៈនៅហាងថៃ «សួស្តីបង Rick ជួយទិញមួយទៅហ្ហីបង…» ។ គ្រាដែលឃើញបែបនេះ ចិត្តលោកក៏ចង់ជួយពួកគាត់ណាស់ ដោយសារតែអាណិត ក្នុងនាមជាបុគ្គលិកដែលមេទាមទារឱ្យលក់របស់ថៃ តែលក់មិនដាច់ ហើយក៏គ្មានប្រាក់លើកទឹកចិត្ត អាចនឹងត្រូវមេបន្ទោស។ លោកថា “ខ្ញុំចង់តែរត់ទៅហុចលុយម្នាក់ ៥មុឺន រួចរត់ចេញខ្លាចគេឃើញ បើក្រុមហ៊ុនថ្នាំដុសធ្មេញខ្ញុំមានរោងចក្រ ខ្ញុំហៅមកទាំងអស់ តែខ្ញុំគ្មានអីជួយបានសោះ”។

ទន្ទឹមនឹងការលើកឡើងនេះ ក៏មានសាធារណជនមួយចំនួន ចូលរួមជាមតិយោបល់ផងដែរថា “កាងារ AB PG នេះពិបាកណាស់ យើងមិនធ្វើ គេធ្វើ ពួកគាត់មានបន្ទុកដែរ បើមិនធ្វើគាត់អត់ចំណូល”។ តែទោះជាបែបនេះ ក្នុងនាមជាពលរដ្ឋខ្មែរ សាធារណជនភាគច្រើនបង្ហាញការតាំងចិត្តយ៉ាងមុតមុាំថា ស៊ូស្វែងរករបរធ្វើមិនធ្វើការឱ្យសៀមឡើយ។ ខណៈខ្លះទៀត ក៏បង្ហាញពីផលវិបាករបស់អ្នកកំពុងបម្រើការឱ្យហាងថៃផងដែរ ដែលជួនកាល អាចនឹងនៅជាប់កុងត្រានៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម