Connect with us

ព័ត៌មានជាតិ

សិស្ស-និស្សិត វិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះកម្មសិក្សាស្វែងយល់ពីប្រាសាទបេតិកភណ្ឌពិភពលោក សំបូរព្រៃគុក

បានផុស

នៅ

នៅថ្ងៃទី២០ ខែមីនាឆ្នាំ២០២៦ សិស្ស-និស្សិត ប្រមាណជាង២០០ នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះកម្មសិក្សាស្វែងយល់ពីប្រាសាទបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកបណ្ឌិត កុល សារូ នាយករងវិទ្យាស្ថានខ្មែរជំនាន់ថ្មី លើកឡើងថា សិស្ស-និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះមកធ្វើទស្សនៈកិច្ចសិក្សានាពេលនេះ បាន និងកំពុងសិក្សាថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រចំនួន ២១៣នាក់ និងសាស្រ្តាចារ្យចំនួន ១៣នាក់ ក្នុងគោលបំណងស្វែងយល់នៅរមណីយដ្ឋានសំបូរព្រៃគុក អំពីប្រវត្តិនៃរាជធានីឥសានបុរៈការគ្រប់គ្រង និងនីតិវិធីនៃការដាក់បញ្ចូលរមណីយដ្ឋានសំបូរព្រៃគុក ទៅជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ផងដែរ។

លោកបន្តថា ការចុះកម្មសិក្សានៅរមណីយដ្ឋានសំបូរព្រៃគុកគឺ ដើម្បីឱ្យសិស្ស និសិត្ស បានទទួលនូវចំណេះដឹង ចំណេះគិត និងចំណេះធ្វើតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ពីចំណេះដឹងដូនតា បានបន្សល់ទុកនូវតម្លៃ  សិល្បៈវប្បធម៌ អរិយធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់យើងទាំងអស់គ្នា។ ហើយទាំងអស់នេះ គឺជាទស្សនាទានដ៏អស្ចារ្យនៃការគ្រប់គ្រងបែប (TQM) របស់ដូនតាខ្មែរដែលទាក់ទងទៅនិងជំនាញដូចជា(ប្រវត្តិសាស្រ្តសិល្បៈ ច្បាប់ ការគ្រប់គ្រង តម្លៃសិល្បៈវប្បធម៌ និងទេសចរណ៍។ ដូច្នេះ សូមសិស្ស និសិត្ស ទាំងអស់ យកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសធ្វើបទឧទេ្ទសនាមពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងចំណេះដឹង ចំណេះគិត និងចំណេះធ្វើ ក្រោមប្រធានបទ៖ ប្រវត្តិសាស្រ្តសិល្បៈ ច្បាប់ ការគ្រប់គ្រង តម្លៃវប្បធម៌សិល្បៈ និងទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ដើម្បីឱ្យកាន់តែច្បាស់ពីប្រវត្តិនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកលោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើបទបង្ហាញពីប្រវត្តិ ប្រសាទសំបូរព្រៃគុក គឺជាតំបន់ប្រាសាទបុរាណដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិសាស្ត្រយូរអង្វែងតាំងពីសម័យមុនអង្គរ ហើយត្រូវបានគេចាត់ទុកថាជាមូលដ្ឋានដើមនៃអរិយធម៌ខ្មែរ។ បន្ថែមពីនេះ ប្រវត្តិសាស្ត្រសំបូរព្រៃគុកតំបន់នេះត្រូវបានកសាងឡើងនៅសតវត្សទី៦–៧ ក្នុងសម័យអរិយធម៌ចេនឡា កាលនោះ វាជារាជធានីឈ្មោះ ឥសានបុរ បង្កើតឡើងដោយព្រះមហាក្សត្រ ឥសានវរ្ម័នទី១ ដែលបានបង្រួបបង្រួមដែនដី និងអភិវឌ្ឍវប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងសាសនា ប្រាសាទភាគច្រើនសាងសង់ពីឥដ្ឋ ជាមួយលំនាំសិល្បៈល្អប្រណិត ឧទ្ទិសជាចម្បងដល់ព្រះសិវៈ ក្នុងសាសនា ហិណ្ឌូ មានប្រាសាទជាង១០០កន្លែង ត្រូវបានបែងចែកជា ក្រុមធំៗ៣÷ (ក្រុម ប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ)។ សារៈសំខាន់នៃប្រាសាទសំបូរព្រៃគុកជាគំរូដំបូងនៃស្ថាបត្យកម្មខ្មែរ មុនឈានដល់សម័យអង្គរបង្ហាញពីការអភិវឌ្ឍនៃសិល្បៈ និងសាសនា នៅដើមប្រវត្តិសាស្ត្រ ខ្មែរ តំបន់នេះត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោកដោយ UNESCO នៅនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថានភាពបច្ចុប្បន្នប្រាសាទភាគច្រើននៅសល់សំណល់ ប៉ុន្តែមានការអភិរក្សមានបរិយាកាសព្រៃធម្មជាតិ ស្រស់ស្អាត និងស្ងប់ស្ងាត់ ជាទីកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃ។

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម