Connect with us

សន្តិសុខសង្គម

ធ្លាយឧស័្មនចេញពីរោងសិប្បកម្មផលិតទឹកកក​ ខណៈអាជ្ញាធរឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាដើម្បីចូលរួមថែរក្សាសុខភាពពលរដ្ឋក្បែរខាង

បានផុស

នៅ

នគរបាលអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍នៅរោងសិប្បកម្មផលិតទឹកកកមួយកន្លែង ក្រោយមានការលេចធ្លាយឧស័្មនអាម៉ូញាក់បង្កប៉ះពាល់ដល់ពលរដ្ឋជិតខាង។

ហេតុការណ៍ធ្លាយឧស្ម័ននេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចរោងសិប្បកម្មផលិតទឹកកកមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ ៩០៧ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅក្បែរទីតាំងនោះបានបញ្ជាក់ថា ពួកគាត់រស់នៅក្បែរទីតាំងសិប្បកម្មទឹកកកនេះយូឆ្នាំហើយ។ ប៉ុន្តែក៏ស្រាប់តែនៅថ្ងៃនេះ ពួកគាត់បានធុំក្លិនឧស្ម័នចម្លែក តែដោយសារមិនទាន់ភាយក្លិនខ្លាំង ទើបពួកគាត់មិនបានចាប់អារម្មណ៍ ហើយអង្គុយលេងខាងមុខផ្ទះជាធម្មតា។ រហូតមកដល់វេលាម៉ោង ៨ជាងយប់ បែរជាធុំក្លិនឆួល កាន់តែខ្លាំងជាងមុន ធ្វើអោយពួកគាត់ពិបាកផ្លូវដង្ហើមកាន់តែខ្លាំងឡើង។ ភ្លាមៗ ប្រជាពលរដ្ឋបានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យដែលមានឧបករណ៍ ការពារត្រឹមត្រូវតាមបច្ចេកទេស លើការចុះមកអន្តរាគមន៍សង្គ្រោះផងដែរ។

ពលរដ្ឋក៏បញ្ជាក់បន្ថែមថា ឧស្ម័នមួយប្រភេទនេះ គឺគេប្រើសម្រាប់ដំណើរការផលិតជួយឱ្យទឹកប្រែទៅជាទឹកកកបានក្នុងរយៈពេលខ្លី និងឆាប់រហ័សជាងសារធាតុដទៃ។

ក្នុងពេលសង្គ្រោះ កម្លាំងជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួន ០៤គ្រឿង បាញ់ទឹក និងប្រើប្រាស់រថយន្តកង្ហារ រហូតទាល់តែអស់ក្លិនឆួល លែងភាយចេញនូវឧស្ម័នអាម៉ូញាក់ ទើបកម្លាំងដកចេញពីទីតាំងកើតហេតុ។ បន្ទាប់ពីនោះ អាជ្ញាធរក៏បានធ្វើការត្រួតពិនិត្យបច្ចេកទស នូវទីតាំងរោងសិប្បកម្មផលិតទឹកកក និងធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំង ដើម្បីចូលរួមថែរក្សាដល់សុខភាពពលរដ្ឋរស់នៅក្បែរនោះ ក៏ដូចជាបុគ្គលិក បម្រើការនៅទីតាំងមួយនេះផងដែរ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម