ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណត្រៀមបញ្ជូនកងទ័ពឆត្រយោងពិសេសរាប់ពាន់នាក់ ទៅកាន់មជ្ឈិមបូព៌ា
ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជជែកពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ មន្ទីរបញ្ចកោណបែរជាមានគម្រោងបញ្ជូនកងទ័ពឆត្រយោងពិសេសពីកងពលធំអាកាសលេខ៨២ ចំនួនពី ៣០០០ ទៅ ៤០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាទៅវិញ។

យោងតាមរ៉យទ័រចុះផ្សាយថ្ងៃទី២៥ខែមីនាឆ្នាំ២០២៦ ទោះបីជាមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ក្នុងការបញ្ជូនទ័ពចូលទៅក្នុងទឹកដីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែការចល័តទ័ពចេញពីបន្ទាយ Fort Bragg រដ្ឋ North Carolina នេះ គឺមានគោលដៅពង្រីកសមត្ថភាពសម្រាប់ប្រតិបត្តិការផ្សេងៗ ដូចជា ការការពារតំបន់ឆ្នេរសមុទ្រ ឬមជ្ឈមណ្ឌលប្រេងយុទ្ធសាស្ត្រនៅកោះ Kharg ជាដើម។
ការត្រៀមបញ្ជូនកងទ័ពឆត្រយោងនេះ ធ្វើឡើងបន្ទាប់ពីការបញ្ជូនកងទ័ពម៉ារីនរាប់ពាន់នាក់តាមនាវាចម្បាំង USS Boxer រួចមកហើយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានបញ្ជាក់ថា លោកត្រាំ នៅតែរក្សាទុក «រាល់ជម្រើសយោធាទាំងអស់នៅក្នុងដៃ» ថ្វីដ្បិតលោកទើបតែបានផ្អាកការវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ក៏ដោយ។ គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅចំនួន ៩០០០កន្លែងក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឲ្យទាហានអាមេរិក ១៣នាក់ស្លាប់ និង ២៩០នាក់រងរបួស។
យ៉ាងណាមិញ ការបង្កើនកម្លាំងយោធានេះ កំពុងប្រឈមនឹងការមិនពេញចិត្តពីសំណាក់ប្រជាជនអាមេរិកខ្លួនឯង ដោយយោងតាមការស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ពលរដ្ឋដល់ទៅ ៦១% មិនគាំទ្រការវាយប្រហារនេះទេ។ សម្រាប់លោកត្រាំ ការប្រើប្រាស់កងទ័ពជើងគោកគឺជាហានិភ័យនយោបាយដ៏ធំមួយ ព្រោះលោកធ្លាប់បានសន្យាក្នុងយុទ្ធនាការបោះឆ្នោតថា នឹងជៀសវាងជម្លោះថ្មីៗនៅមជ្ឈិមបូព៌ា។
បច្ចុប្បន្ន អាមេរិកអះអាងថាការចរចាកំពុងមានផ្លូវល្អ តែខាងអ៊ីរ៉ង់វិញនៅតែបន្តបដិសេធថា មិនដែលមានការចរចាណាមួយកើតឡើងឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


