Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ថ្កោលទោសការវាយប្រហារ លើនាវាដឹកប្រេងឆៅរុស្ស៊ី នៅសមុទ្រខ្មៅ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនតួកគី លោក Abdulkadir Uraloglu បាននិយាយថា យន្តហោះដ្រូនមួយគ្រឿងបានវាយប្រហារនាវាដឹកប្រេងឆៅ ដែលបានចាកចេញពីប្រទេសរុស្ស៊ី ដោយបណ្តាលឲ្យមានការផ្ទុះនៅក្នុងសមុទ្រខ្មៅ ក្បែរច្រកសមុទ្រ Bosphorus នៃទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនា។

រដ្ឋមន្ត្រី​តួកគី លើក​ឡើង​ថា៖​«ទីក្រុងអង់ការ៉ា (Ankara) ថ្កោលទោសការវាយប្រហារនេះ ដែលខ្លួនបាននិយាយថា បានកំណត់គោលដៅលើនាវាដែលដំណើរការដោយប្រទេសតួកគី»។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារ Reuters

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនតួកគីលោក Abdulkadir Uraloglu(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសតួកគី លោក Oncu Keceli បានបង្ហោះ​លើបណ្ដាញសង្គម X ថា នាវាដឹកប្រេងនៅក្នុងហេតុការណ៍នោះគឺនាវា Altura ដែលកាន់ទង់ជាតិប្រទេស​សៀរ៉ាឡេអូន (Sierra Leone) ដំណើរការដោយក្រុមហ៊ុនតួកគី។ យ៉ាងណា សមាជិកនាវិកទាំង ២៧នាក់នៅលើនាវាមានសុវត្ថិភាព ខណៈការត្រួតពិនិត្យបច្ចេកទេស និងវិធានការឆ្លើយតបកំពុងត្រូវបានអនុវត្តបន្ទាប់ពីហេតុការណ៍នេះ។

អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់ទៀតថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសតួកគី និងជាការរំលោភលើច្បាប់អន្តរជាតិ។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពសមុទ្រ សន្តិសុខបរិស្ថាន និងការការពារជីវិត និងទ្រព្យសម្បត្តិនៅក្នុងតំបន់ផងដែរ។

លោកព្រមានថា ព្រឹត្តិការណ៍ដូចជាការវាយប្រហារលើនាវាដឹកប្រេង Altura បង្កើនហានិភ័យនៃជម្លោះកាន់តែកើនឡើងនៅក្នុងសមុទ្រខ្មៅ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ការកើនឡើង។ យ៉ាងណាមិញ ទីក្រុងអង់ការ៉ា កំពុងរក្សាទំនាក់ទំនងការទូតជាមួយភាគីពាក់ព័ន្ធ និងសង្កត់ធ្ងន់លើការរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ក្រោមច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ និងសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម