ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមវាយប្រហារលំនៅដ្ឋាន មេបញ្ជាការនិងអ្នកនយោបាយអាមេរិក-អ៊ីស្រាអែល ក្នុងតំបន់
សង្គ្រាមមជ្ឈិមបូព៌ានៅតែពុះកញ្ជ្រោល ដោយភាគីជម្លោះបន្តសងសឹកគ្នាទៅវិញទៅមក ដោយឥឡូវនេះ អ៊ីរ៉ង់ គំរាមទៀតថា ខ្លួននឹងកំណត់គោលដៅលើលំនៅដ្ឋានមន្ត្រីអាមេរិកនិងអ៊ីស្រាអែលក្នុងតំបន់ ដើម្បីឆ្លើយតបទៅការវាយប្រហាររបស់សត្រូវ លើផ្ទះជនស៊ីវិលនៅតាមទីក្រុងនានារបស់អ៊ីរ៉ង់។

សារព័ត៌មាន BBC បានដកស្រង់សម្តីលោក Ebrahim Zolfaghari អ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានកណ្តាល Khatam al-Anbiya ដែលនិយាយនៅថ្ងៃចន្ទទី៣០ខែមីនាថា កងកម្លាំងប្រដាប់អាវុធនឹងកំណត់គោលដៅលើលំនៅដ្ឋានរបស់មេបញ្ជាការនិងមន្ត្រីនយោបាយអាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់។ នេះគឺជាវិធានការសងសឹក បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែល កំណត់គោលដៅលើផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលអ៊ីរ៉ង់នៅក្នុងទីក្រុងផ្សេងៗ។
ម្យ៉ាងវិធានការនេះ ក៏ដើម្បីសងសឹកចំពោះការបាត់បង់មេដឹកនាំកំពូល Ayatollah Ali Khamenei កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលអ៊ីរ៉ង់ចាត់ទុកថាជា ការវាយប្រហារលើក្បាលម៉ាស៊ីនដឹកនាំផងដែរ។

រឿងនេះកើតឡើងក្រោយពេល អ៊ីរ៉ង់ បានបញ្ជាក់ពីការត្រៀមកម្លាំងទ័ពរហូតដល់ទៅជាង ១លាននាក់ ដើម្បីទប់ទល់កងទ័ពជើងគោកអាមេរិក ដែលនឹងមកលុកលុយប្រទេសរបស់ខ្លួន។
ដោយដកស្រង់ប្រភពយោធាមួយ សារព័ត៌មាន Tasnim រាយការណ៍ថា ក្រុមអ្នកប្រយុទ្ធនៃរបបនេះកំពុងមានភាពពុះកញ្ជ្រោលកាន់តែខ្លាំង ក្នុងការបង្កើតនរកជាប្រវត្តិសាស្ត្រមួយសម្រាប់ជនជាតិអាមេរិកនៅលើទឹកដីអ៊ីរ៉ង់។ យុវជនអ៊ីរ៉ង់ បាននិងកំពុងដាក់ពាក្យយ៉ាងច្រើនកកកុញ ដើម្បីចូលបម្រើក្នុងជួរកងទ័ព កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងកងពលតូចស្ម័គ្រចិត្ត Basij៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


