ព័ត៌មានអន្ដរជាតិ
ក្រសួងថៃព្រមានថា សន្ទស្សន៍កម្ដៅអាចហក់ឡើងដល់៦០អង្សាសេ នៅដើមខែមេសា
ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃ បានចេញសេចក្តីព្រមានយ៉ាងអាសន្នមួយនៅថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦នេះថា សន្ទស្សន៍កម្ដៅ (Heat Index) អាចនឹងហក់ឡើងខ្ពស់រហូតដល់៦០អង្សាសេឯណោះនាដើមខែមេសាខាងមុខ។

យោងតាមបាងកកប៉ុស្ដិ៍ ក្រសួងថៃបានបញ្ជាក់ថា ស្ថានភាពក្ដៅហួតហែងខ្លាំងបែបនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម ដែលធ្វើឲ្យរាងកាយពិបាកគ្រប់គ្រងសីតុណ្ហភាព។
ដើម្បីការពារសុខភាព សាធារណជនត្រូវបានណែនាំឲ្យចៀសវាងសកម្មភាពនៅខាងក្រៅផ្ទះ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៤រសៀល និងត្រូវញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យស្លៀកសម្លៀកបំពាក់ស្តើងៗដែលអាចខ្យល់ចេញចូលបានល្អ ប្រើប្រាស់មួក ឬឆ័ត្រ ហើយចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដែលអាចបណ្តាលឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំង។
សម្រាប់អ្នកដែលត្រូវធ្វើការងារ ឬហាត់ប្រាណនៅខាងក្រៅ គួរធ្វើជាក្រុមដើម្បីជួយមើលគ្នាទៅវិញទៅមកក្នុងករណីមានអាការៈប៉ះពាល់ដោយសារកម្ដៅខ្លាំង ខណៈដែលបញ្ហាបំពុលដោយធូលីដី (PM 2.5) ក៏កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់នៅតំបន់ភាគខាងជើង និងភាគឦសានប្រទេសថៃផងដែរ៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


