ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង៖ យកភាពស្មោះត្រង់ជា “ដើមទុន” ចម្បងក្នុងការបម្រើប្រជាជន
លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើងពីគោលការណ៍ដ៏សំខាន់ដែលលោកតែងតែប្រកាន់ភ្ជាប់ ក្នុងប្រតិបត្តិការងារក្នុងតួនាទីជាមន្រ្តីសាធារណៈបម្រើប្រជាជន។
លោក សរ សុពុត្រាបានបញ្ជាក់ថា ចាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្នតាំងពីលោកនៅកាន់ជាជាមន្រ្តីមូលដ្ឋាន រហូតទទួលបានការតែងតាំងដឹកនាំរហូតមកដល់ពេលនេះ លោកប្រកាន់យកគោលការណ៍ចំនួន ៥ ក្នុងប្រតិបត្តិការងារក្នុងនោះគឺ គុណធម៌ សមត្ថភាព សុជីវធម៌ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ។

លោកថា ភាពស្មោះត្រង់ត្រូវបានចាត់ទុកថាជា “ដើមទុន” ដ៏ចម្បងក្នុងការបម្រើប្រជាជន។ លោកសង្កត់ធ្ងន់ថា ភាពស្មោះត្រង់មិនមែនគ្រាន់តែជាការនិយាយដោយមាត់ថាខ្លួនស្មោះត្រង់នោះទេ ប៉ុន្តែត្រូវស្ដែងចេញតាមរយៈទង្វើ និងឥរិយាបថជាក់ស្ដែង។
សម្រាប់លោកផ្ទាល់ ក្នុងតូនាទីជាមន្រ្តីសាធារណៈគឺត្រូវយកភាពស្មោះត្រង់ ដើម្បីបម្រើប្រជាជន។
បន្ថែមពីនេះការវាយតម្លៃមន្ត្រីក្រោមបង្គាប់ ក៏លោកមិនផ្អែកលើការស្ដាប់សម្ដីអ្នកដទៃដែលនិយាយប្រាប់នោះទេ។ ការវាយតម្លៃទៅលើទង្វើជាក់ស្ដែងដែលមើលឃើញនឹងភ្នែកផ្ទាល់ជាកត្តាកំណត់។

ក្នុងការលះបង់ និងការរួមចំណែកដល់ជាតិមាតុភូមិ លោកមានទស្សនៈផ្ទាល់ខ្លួនថា បើមិនអាចក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនោះទេ តែយ៉ាងហោចណាស់ត្រឹមបានក្លាយជា “ក្បឿងមួយសន្លឹក” ដើម្បីរួមចំណែកក្នុងការប្រក់ដំបូលមាតុភូមិ។
លោកមានសារសម្រាប់យុវជនមិនគួរមានសំនួរថា “តើធ្វើការសង្គមខ្ញុំបានអ្វីនោះទេ ប៉ុន្តែគួរតែសួរថា “តើខ្លួនបានធ្វើអ្វីខ្លះសម្រាប់សង្គម?”។
លោកថា ការដឹងគុណចំពោះប្រទេសជាតិ យុវជនកុំដាក់ក្តីរំពឹងទុកចង់បានពីប្រទេសជាតិ ពីព្រោះប្រទេសជាតិបានផ្ដល់នូវសន្តិភាព សេចក្ដីសុខ និងសុភមង្គលរួចជាស្រេចទៅហើយ។
ពលរដ្ឋគ្រប់រូបគឺជាម្ចាស់ដែលមាន “ភាគហ៊ុន” នៅក្នុងប្រទេសជាតិ។ ដូច្នេះរាល់អ្វីដែលកើតឡើងចំពោះប្រទេសជាតិ មិនថាគុណសម្បត្តិ ឬគុណវិបត្តិ គឺជាចំណែកទទួលខុសត្រូវរបស់ពលរដ្ឋគ្រប់រូប។ លោកបន្ថែម៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


