ព័ត៌មានជាតិ
នគរបាល បន្តផ្សព្វផ្សាយដល់អាជីវករផ្សារអូរឫស្សី ហាមមិនឲ្យដាក់តាំងលក់កាំភ្លើងបាញ់ទឹក ផាវ និងគ្រឿងផ្ទុះផ្សេងៗ
នគរបាលរាជធានី បន្តចុះផ្សព្វផ្សាយដល់អាជីវករនៅផ្សារអូរឫស្សី ចូលរួមសហការ ដោយមិនឲ្យមានការដាក់តាំងលក់នូវកាំភ្លើងបាញ់ទឹក ផាវ និងគ្រឿងផ្ទុះផ្សេងៗ ដើម្បីបង្ការនៅរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។


ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៦ នេះ សមត្ថកិច្ចជំនាញបទល្មើសសេដ្ឋកិច្ច បើកកិច្ចសហការជាមួយ គណៈកម្មការផ្សារអូរឫស្សី បានចុះណែនាំដល់អាជីវករ ដោយហាមឃាត់មិនឲ្យលក់ដូរកាំភ្លើងបាញ់ទឹក និងគ្រឿងផ្ទុះ ក្នុងផ្សារអូរឫស្សី ដែលស្ថិតក្នុងសង្កាត់អូរឫស្សីទី ១ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

នគរបាលជំនាញ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចទទួលផែនការងារ បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ គណៈកម្មការផ្សារអូរឫស្សី បានចុះផ្សព្វផ្សាយ អប់រំណែនាំដល់អាជីវករ ក្រើនរំលឹក ហាមមិនឲ្យលក់កាំភ្លើងបាញ់ទឹក-ផាវ-និងគ្រឿងផ្ទុះផ្សេងៗ នៅក្នុងបរិវេណផ្សារអូរឫស្សី ដើម្បីជាការចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច លើការលុបបំបាត់មិនឲ្យមានការលេងបាញ់ទឹក និងបាញ់កាំជ្រួច នារដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ។

នគរបាល បានបន្តថា បើជនណានៅតែបំពាន ឬ ប្រព្រឹត្តល្មើស មិនគោរពតាមសេចក្តីណែនាំខាងលើ បង្កឲ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។

គួរជម្រាបថា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាត មិនឲ្យមានការដុតផាវ កាំជ្រួច ឬ ប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នេះ។ ក្នុងនោះ មិនឲ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ គ្រឿងផ្ទុះគ្រប់ប្រភេទ និងហាមលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬ ទឹកកខ្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្នប់បូមបាញ់ទឹក និងការវាយដោយរំពាត់ ឬ ឧបករណ៍ផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់អាយុជីវិត និងបង្កឲ្យមានរបួស ឬ ខូចខាតទ្រព្យសម្បត្តិ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


