ព័ត៌មានជាតិ
ហាមលក់ដូរផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទនៅតាមទីផ្សាររដ្ឋ នាឱកាសបុណ្យចូលឆ្នាំខ្មែរ
ការលក់ដូរផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ នៅតាមទីផ្សាររដ្ឋ ត្រូវបានហាមឃាត់ដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។


លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានឲ្យដឹងថា កាន់តែកៀកថ្ងៃបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋជាច្រើន បានអញ្ជើញមកទិញទំនិញនៅផ្សារអូរឫស្សី ដូច្នេះហើយ បញ្ហាសន្តិសុខសុវត្ថិភាព និងការសម្របសម្រួលដល់លំហូរចរាចរណ៍ធ្វើដំណើរជុំវិញបរិវេណផ្សារ ជាការងារចាំបាច់ដែលត្រូវយកចិត្តទុកដាក់។


លោកបន្តទៀតថា យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កម្លាំងអាជ្ញាធរ ក៏ដូចជាកម្លាំងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយជាប្រចាំផងដែរ ដោយមិនអនុញ្ញាតដាច់ខាត មិនឲ្យមានការនាំចូលចែកចាយ ឬ ដុតផាវ កាំជ្រួច និង គ្រឿងផ្ទុះនានា។ បន្ថែមនោះ ហាមលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប្រើកាំភ្លើងបាញ់ទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋលើដងផ្លូវសាធារណៈនោះឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។


ដោយឡែក អាជីវករវិញ បានបង្ហាញក្តីរីករាយចំពោះការលក់ដូរ ព្រោះមានអតិថិជនច្រើនមកជាវសម្ភារ និងអីវ៉ាន់ សម្រាប់យកទៅប្រើប្រាស់ការសែនព្រេន ក៏ដូចជាយកទៅរៀបចំតុបតែងលម្អ ក្នុងកម្មវិធីសង្ក្រាន្តនានាជាដើម។ ពួកគាត់ ថា ឆ្នាំនេះ លក់ដូរដាច់ជាងឆ្នាំមុនៗ ដោយមានប្រជាពលរដ្ឋច្រើនមកទិញ។



កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំណែនាំបណ្តាអាជីវករ ដាច់ខាតមិនអនុញ្ញាតឲ្យមានការលក់ដូរគ្រឿងរំសេវទាំងឡាយណា ដែលអាចយកទៅប្រើប្រាស់បង្កភាពអនាធិបតេយ្យដល់សណ្តាប់ធ្នាប់សង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះនោះទេ៕
អត្ថបទ ៖ សុភា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


