Connect with us

ព័ត៌មានអន្ដរជាតិ

មក​ស្គាល់​​ មីស៊ីល​៨​ប្រភេទ​ធំៗ​​របស់ជប៉ុន និង​មាន​សមត្ថ​ភាព​​ខុសៗគ្នា​

បានផុស

នៅ

គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ប្រទេស​ជប៉ុន​ចាប់​ផ្តើម​ដាក់​ពង្រាយ​មីស៊ីលរយៈចម្ងាយឆ្ងាយថ្មីផលិត​ក្នុងស្រុក​ ប្រឆាំង​ការ​វាយប្រហារ​នានាចូល​ទឹក​ដី​ខ្លួន​ ជា​ពិសេស​បង្កើន​ការព្រួយបារម្ភយ៉ាង​ខ្លាំង​ពីខាង​ភាគី​​​ចិន ដោយសារ​តែមីស៊ីល​ទាំង​នោះមាន​សមត្ថភាព​ក្នុងការវាយប្រហារដល់​ទឹក​ដី​ក្រុង​ប៉េកាំង​។

យោង​តាមកាសែត​ The Diplomat ផ្សាយ​ចុង​ខែមីនា ឆ្នាំ​២០២៦ ការ​ដាក់​ពង្រាយ​មីស៊ីល​ថ្មីនៃប្រព័ន្ធ «Type-២៥» គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​​ល្អ​និង​ទាន់សម័យជាងមុន ដើម្បី​ផ្លាស់ប្តូរពី​ជំហរការពារ​តែមួយ​ទៅ​ជា​ជំហរ​​មាន​សមត្ថភាពវាយ​បក​ខ្លាំង​ជាង​មុន​។

យោធា​និងមីស៊ីល​ជប៉ុន។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ជប៉ុន​មាន​គម្រោង​ដាក់ពង្រាយ​ឃ្លាំង​អាវុធ​ចម្រុះ មាន​ទាំង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន៨ប្រភេទ​ផ្សេង​គ្នា​។

+ ខាង​ក្រោមនេះគឺ​ជាប្រភេទមីស៊ីល៨ ​សំខាន់ៗ​ ដែលជប៉ុន​មាន និង​​នាំឱ្យ​មាន​ភាព​តានតឹង​ក្នុងតំបន់កើនឡើង៖

១. មីស៊ីលប្រភេទ Type-១២ បាញ់​ពីដី​ឆ្ពោះ​ទៅ​លើ​​នាវា (SSM)៖ វា​មាន​សមត្ថ​ភាព​ពង្រីកពី ២០០ គីឡូ​ម៉ែត្រដល់ជាង ១០០០ គីឡូម៉ែត្រ​។ មីស៊ីល​នេះ​មាន​មូល​ដ្ឋាន​បាញ់​ពី​​លើដី​ អាចកំណត់​គោល​ដៅ​នាវា​កង​ទ័ពជើងទឹកនិង​មានសមត្ថភាពវាយប្រហារមូលដ្ឋាន​សត្រូវលើ​​ដីផ្ទាល់​ (ការវាយ​ប្រហារ​តប​ត)។ វា​ត្រូវ​បាន​ដាក់​ពង្រាយ​ជាលើកដំបូងនៅ​ជំរំ Kengun ក្នុងខេត្ត Kumamoto ក្នុង​ខែ​មីនា ឆ្នាំ ២០២៦។

២. គ្រាប់​មីស៊ីលប្រភេទ Type-២៥ (២៥HGP)៖ វា​ត្រូវបាន​រចនា​ឡើងសម្រាប់​ការពារ​កោះ​ដាច់​ស្រយាល ដើម្បី​ទប់ទល់​នឹង​នាវា​របស់​សត្រូវនិងវាយគោល​ដៅ​ផ្ទាល់​ដី។ ចំណែក​លក្ខណៈពិសេសវិញ អាច​ហោះ​​ក្នុង​ល្បឿន​លឿនបំផុត​លើគន្លង​មិនទៀង​ទាត់ ​ធ្វើ​ឱ្យសត្រូវ​ពិបាក​ស្ទាក់​ចាប់។ មីស៊ីល​ប្រភេទ​នេះ​ ភាគ​ច្រើន​ឈរជើង​នៅ​ជំរំ Fuji ក្នុង​ខេត្ត Shizuoka ។

៣. មីស៊ីល​បញ្ជា​ល្បឿន Tomahawk ៖ ផលិត​​នៅ​​សហរដ្ឋអាមេរិក​បាញ់​​បាន​​ចម្ងាយ​ជាង​ ១៦០០ គីឡូ​ម៉ែត្រ។ ជប៉ុន​កំពុង​​ទិញ Tomahawks រហូត​ដល់ ៤០០ គ្រឿង​ដាក់ពង្រាយ​​លើ​នាវា​ពិឃាត​​ ​​បំពាក់​​ដោយសមត្ថភាព​ការ​ការពារ ​​«Aegis» ។

៤. មីស៊ីលបាញ់ពីដីទៅកប៉ាល់រូប​រាង​ថ្មី (SSM ថ្មី)៖ មីស៊ីល​នេះ បច្ចុប្បន្ន​កំពុង​ស្ថិតក្រោមការអភិវឌ្ឍ​ដោយក្រុមហ៊ុន Kawasaki Heavy Industries ជាមួយនឹង​តេស្តបង្ហាញពីការធ្វើ​សមយុទ្ធការ​ពារ​ទំនើប​ ហើយ​ជប៉ុន​​រំពឹងថាសមត្ថ​ភាព​វា​​នឹងមាន​​​លើស​ពី​​​មីស៊ីល​ប្រភេទ Type-១២ ។

៥. សមត្ថភាព​មីស៊ីល​រយៈចម្ងាយឆ្ងាយផ្សេងទៀត (កំពុងអភិវឌ្ឍ/ផ្គត់ផ្គង់)៖​ គ្រាប់ផ្លោងមីស៊ីល​​ល្បឿនលឿន (រយៈចម្ងាយឆ្ងាយជាង​មីស៊ីល​មុនៗ) នឹង​ធ្វើ​កំណែ​ឡើង​វិញ​នាពេលអនាគត​ រចនាឡើង​ដើម្បី​ឱ្យ​មាន​ចម្ងាយ​រហូតដល់​ ៣០០០​គីឡូម៉ែត្រ។

៦. មីស៊ីលវាយ​ប្រហាររួមគ្នា (JSM) មីស៊ីល​បញ្ជា​ទិស​ផលិត​នៅ​ប្រទេសន័រវេស​សម្រាប់យន្តហោះចម្បាំង F-៣៥A បាញ់​បាន​ចម្ងាយ​ជាង​ ៥០០គីឡូម៉ែត្រ។

៧. មីស៊ីល​ឈរជើងអាកាសទៅដីរួមគ្នា (JASSM)៖ វា​មានតួនាទី​សម្រាប់​ឈរជើង​លើ​អាកាស។

៨. មីស៊ីលល្បឿនលឿនជាងសំឡេង៖ ​ជប៉ុនកំពុង​សាងសង់​គំរូ​ដើម​នៃម៉ាស៊ីន scramjet សម្រាប់​អាវុធល្បឿនលឿន​ជាង​សំឡេង​នាពេល​អនាគត​។

+ ហេតុអ្វីបានជាប្រទេសចិនមានការព្រួយបារម្ភលើ​ការដាក់​ពង្រាយ​របស់​ជប៉ុន? ទីក្រុង​ប៉េកាំងបានសម្តែង «ការព្រួយបារម្ភយ៉ាង​ខ្លាំង» ចំពោះ​ការ​ពង្រាយ​មីស៊ីល​របស់​ទី​ក្រុង​តូក្យូ​ ដោយអះអាង​ថា​អាវុធ​ទាំង​នោះ​គឺជា «ការវាយលុក» និង​រំលោភលើរដ្ឋធម្មនុញ្ញសន្តិភាព​និយម​របស់ប្រទេសជប៉ុននិងការសន្យាក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

អ្នក​សង្កេតការណ៍​ចិនព្រមាននិង​បារម្ភ​ថា បណ្តាញ​មីស៊ីល​ទាំង​នេះ​អាចហោះ​​ទៅ​ដល់​តំបន់​ឆ្នេរសមុទ្រនិង​ដីគោករបស់ប្រទេសចិន​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម