កីឡា
ប្រាក់រង្វាន់ពាន ACL2 ច្រើនជាងពាន ACL3 ទ្វេដង ខណៈកម្ពុជាបាន១កៅអីកន្លះរដូវកាលក្រោយ
ប្រាក់រង្វាន់នៅក្នុងពានរង្វាន់ AFC Champions League Two មានចំនួនច្រើនជាងពាន AFC Challenge League ទ្វេដង ខណៈនៅរដូវកាលក្រោយ ២០២៦-២០២៧ ក្រុមក្នុងលីគកំពូល កម្ពុជា ទទួលបាន ១កៅអីកន្លះ ដើម្បីប្រកួតនៅពានទ្វីប អាស៊ី កម្រិតទី ២។

ក្នុងលីគកំពូល កម្ពុជា មានក្រុម ព្រះខ័នរាជស្វាយរៀង មួយហើយ ដែលកក់កៅអីឡើងទៅលេងពាន ACL2 រដូវកាលក្រោយ បន្ទាប់ពីពួកគេយកឈ្នះក្រុម ភ្នំពេញក្រោន ៤-១ កាលពីថ្ងៃ សៅរិ៍ ទី ៤ កន្លងទៅ។ បច្ចុប្បន្នមាន ២ ក្រុម កំពុងប្រជែងគ្នាយកកន្លះកៅអី នោះគឺ ភ្នំពេញក្រោន និង អង្គរថាយហ្គើរ។ បច្ចុប្បន្ន ភ្នំពេញក្រោន ឈរលេខ ២ ក្នុងលីគ លើសពិន្ទុក្រុមលេខ ៣ អង្គរថាយហ្គើរ តែ ៣ ពិន្ទុប៉ុណ្ណោះ ស្របពេលការប្រកួតនៅសល់ ៥ ប្រកួតទៀត។
សម្រាប់ក្រុម ដែលបានកៅអីឡើងមកលេងពាន ACL2 ពិតជាទទួលបានអត្ថប្រយោជន៍ច្រើនមែនទែន។ ក្រុមបានចូលវគ្គចែកពូលនឹងទទួលបាន ៣០ ម៉ឺនដុល្លារអាមេរិក។ បើឈានចូលវគ្គ ១៦ ក្រុម នឹងទទួលបាន ៨ ម៉ឺនដុល្លារអាមេរិក, ឈានចូលវគ្គ ៨ ក្រុមនឹងទទួលបាន ១៦ ម៉ឺនដុល្លារអាមេរិក។
សម្រាប់ក្រុមបានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបាន ២៤ ដុល្លារអាមេរិក។ ក្រុមជើងឯករង នឹងទទួលបាន ១ លានដុល្លារអាមេរិក។ ចំណែកក្រុមក្លាយជាជើងឯក នឹងទទួលបាន ២.៥ លានដុល្លារអាមេរិក។

ចំនួននេះពិតជាច្រើនមែនទែន បើធៀបនឹងពាន ACGL ដែលក្រុម កម្ពុជា លេង ២ រដូវកាលកន្លងមក។ ក្រុមបានចូលដល់វគ្គចែកពូលនឹងទទួលបាន ១០ ម៉ឺនដុល្លារអាមេរិក។ ក្រុមបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ នឹងទទួលបាន ៨ ម៉ឺនដុល្លារអាមេរិកបន្ថែម។
បើបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបាន ១២ ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ក្រុមណា ដែលឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១ លានដុល្លារអាមេរិក ហើយក្រុមជើងឯករងនឹងទទួលបាន ៥០ ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


