Connect with us

សន្តិសុខសង្គម

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គាន់ ដាវ ក្នុងក្រុងព្រះសីហនុ ក្រោយរកឃើញប្រព្រឹត្តបទល្មើសឆបោក ONLINE SCAMS

បានផុស

នៅ

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណពីកាស៊ីណូហ្គាន់ ដាវ (GANG DAO) ដែលមានអាស័យដ្ឋានស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយរកឃើញពីការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ផ្អែកតាមការស្រាវជ្រាវនៃប្រតិបត្តិការស្របតាមនីតិវិធីជាធរមាន, ក្រុមហ៊ុន ហ្គាន់ ដាវ អ៊ុនធើណេសិនណល អេនធើធេនម៉ិន ឯ.ក បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចេញកាលពីថ្ងៃទី៦ ខែមេសា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សហការជាមួយកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងកាស៊ីណូ ហ្គាន់ ដាវ (GANG DAO) ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបាននាំខ្លួនជនសង្ស័យចំនួន ១០៨នាក់ ក្នុងនោះជនជាតិចិន ចំនួន១០៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន៣នាក់ ហើយបានដកហូតវត្ថុតាងនានា ជាអាទិ៍ កុំព្យូទ័រចំនួនជិត ៥០០គ្រឿង និងទូរសព្ទដៃចំនួនជាង ១ពាន់គ្រឿង​។

ការដកហូតអាជ្ញាបណ្ណពីកាស៊ីណូ ហ្គាន់ ដាវ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នាពេលនេះ គឺធ្វើឡើងតាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្របតាមយុទ្ធនាការនៃការបោសសម្អាត និងការលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម